សម្រាប់ជំនួបដ៍ធំប្រចាំសប្តាហ៍ទី៥ ដែលក្លិបបាល់ទាត់វិសាខា ត្រូវបើកកីឡដ្ឋានព្រីនស៍របស់ខ្លួនទទួលស្វាគមន៍នាគខៀវបឹងកេត នៅថ្ងៃសៅរ៍ ទី០២ ខែមេសា ឆ្នាំ២០២២ វេលាម៉ោង៦:៣០ល្ងាច ផ្សាយផ្ទាល់តាមរយ:សារព័ត៌មានត្រយង។

ខ្សែប្រយុទ្ធ Paulo Victor សញ្ជាតិប្រេសុីល វ័យ២៧ឆ្នាំ នឹងអាចបង្ហាញខ្លួនលើកដំបូងឲ្យវិសាខា ក្រោមការដឹកនាំរបស់លោក Lee Tae-hoon ក្រោយជាប់បម្រាម ៥ប្រកួតពោលគឺតាំងពីរូបគេនៅជាកីឡាកររបស់ភ្នំពេញក្រោន​មកម្ល៉េះ។

ខាងក្រោមនេះគឺជាជំនួប៥ប្រកួតកន្លងមកអំឡុងពេល Paulo Victor ជាប់បម្រាម៖
– វិសាខា ១-២ ភ្នំពេញក្រោន ពានរង្វាន់ Super Cup
– អង្គរថាយហ្គឺរ ១-៣ វិសាខា លីគកំពូលកម្ពុជា
– វិសាខា ០-១ ណាហ្គាវើលដ៍ លីគកំពូលកម្ពុជា
– វិសាខា ៥-០ គិរីវង់សុខសែនជ័យ លីគកំពូលកម្ពុជា
– ភ្នំពេញក្រោន ០-០ វិសាខា លីគកំពូលកម្ពុជា៕

Telegram-Troryorng
Share.