ក្លិបបាល់ទាត់វិសាខា បានដាក់សំណើសុំការពន្យល់ និងការបកស្រាយពីអាជ្ញាកណ្ដាលពាក់ព័ន្ធទៅនឹងកំហុសមិនផ្តល់ការពិន័យបាល់១១ម៉ែត្រដែលបានកាត់សេចក្ដីការប្រកួតជម្រើសជើងឯក ខេមបូឌាន ព្រីមៀរលីគ ឆ្នាំ២០២២ សប្ដាហ៍ទី៤ រវាងភ្នំពេញក្រោន ប្រកួតជាមួយ វិសាខា កាលពីថ្ងៃសៅរ៍ ទី២៦ ខែមីនា ឆ្នាំ២០២២ នៅកីឡដ្ឋាន Smart RSN។

ក្នុងអំឡុងនៃការប្រកួតនៅនាទី ៥១:៤០ មានភាពចម្រូងចម្រាសមួយបានកើតឡើង ដោយសារការកាត់សេចក្តីរបស់អាជ្ញាកណ្ដាលដែលបានពិន័យកំហុសដល់កីឡាករ ធុំ ភីសា ពាក់ស្លាកលេខ៣៩ របស់ក្លិបបាល់ទាត់ភ្នំពេញក្រោន ដែលបានទាក់ជើងរារាំងកីឡាករ អ៊ុន សូដាវីដ ពាក់ស្លាកលេខ២៣ របស់ក្លិបបាល់ទាត់វិសាខា ក្នុងប្រអប់១១ម៉ែត្រ ដែលកំហុសកើតឡើងនេះ ក្លិបបាល់ទាត់វិសាខា ត្រូវទទួលបានបាល់ពិន័យ១១ម៉ែត្រ ប៉ុន្តែអាជ្ញាកណ្តាលបែរជាផ្ដល់ឱ្យជាបាល់ពិន័យក្រៅប្រអប់ទៅវិញ៕

ខាងក្រោមនេះគឺជាវីដេអូខ្លីពាក់ព័ន្ធទៅនឹងកំហុសមិនផ្តល់ការពិន័យបាល់១១ម៉ែត្រ៖

Telegram-Troryorng
Share.