ពានរង្វាន់​សម្តេច​តេជោ ហ៊ុន សែន លើក​ទី១៦ ជើង​ឯកថ្នាក់​ខេត្ត​​ឆ្នាំ​២០២២ (Hun Sen Cup 2022) នេះ​បាន​រក​ឃើញ​ក្រុម​ចំនួន​៦ ឆ្លង​ផុត​វគ្គ​ចែក​ពូល​ហើយ ស្រប​ពេល​ពូល A មិន​ទាន់​ប្រកួត​ចប់​នៅ​ឡើយ។

ក្រុម​ដែល​ឡើង​ទៅ​ជុំ​បន្ត​​ក្នុង​ចំណោម​១៧ក្រុម បែងចែក​ជា​៤ពូល​នេះ​មាន លេខ១​និង​លេខ២​តាម​ពូល​ដូចជា៖
-ពូល B ៖ ភ្នំពេញហ្គាឡាក់ស៊ី និង​ខេត្ត​ស្វាយរៀង
-ពូល C៖ ឬទ្ធិសែន និង​ឧត្តរមានជ័យ
-ពូល D៖សន្តិភាពកំពង់ធំ និង​អធិរាជដំរី​ឦសាន

ចំណែក​ពូល A មាន​កំពត,កែប,​មន្ទីរឧស្សាហកម្ម​ខេត្ត​តាកែវ, ព្រះសីហនុ និង​ខេត្ត​កំពង់ស្ពឺ។ នៅ​សល់​៤​ប្រកួត​ទៀត​មាន៖
៦ មេសា ២០២២៖
-ខេត្ត​កំពង់ស្ពឺ ប៉ះ ខេត្ត​កំពត នៅ​វិទ្យាល័យ​កំពង់ស្ពឺ
-ខេត្ត​កែប ប៉ះ ខេត្ត​ព្រះសីហនុ នៅ​កីឡដ្ឋាន​ខេត្ត​កែប
២០ មេសា ២០២២៖
-ខេត្ត​ព្រះសីហនុ ប៉ះ មន្ទីរ​ឧស្សាហកម្ម​ខេត្ត​តាកែវ នៅ​អនុវិទ្យាល័យ​សម្តេច​ឪ
-ខេត្ត​កំពត ប៉ះ ខេត្ត​កែប នៅ​កីឡដ្ឋាន​ខេត្ត​កំពត

សម្រាប់​កម្មវិធី​ប្រកួត​វគ្គ​៨ក្រុម​ចុងក្រោយ នឹង​ធ្វើ​ឡើង​ចាប់​ពី​ថ្ងៃ​ទី៣ ខែ​ឧសភា តទៅ ខណៈ​វគ្គ​ផ្ដាច់ព្រ័ត្រ នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី១១ ខែ​មិថុនា ឆ្នាំ​២០២២៕

Telegram-Troryorng
https://t.me/troryorngmedia
Share.