ខ្សែប្រយុទ្ធចាស់វស្សា Cristiano Ronaldo បានឈ្នះពានរង្វាន់គ្រាប់បាល់ល្អប្រចាំខែមីនា ពីក្របខណ្ឌកំពូលរបស់ប្រទេសអង់គ្លេស English Premier League ក្រោយទាត់បញ្ចូលទីចម្ងាយ៣០ម៉ែត្រយ៉ាងអស្ចារ្យក្នុងជំនួបដែលបិសាចក្រហម Man United យកឈ្នះ Tottenham Hotspur ក្នុងលទ្ធផល ៣-២ នៅកីឡដ្ឋាន Old trafford។

ខណ:ខ្សែប្រយុទ្ធសញ្ជាតិព័រទុយហ្គាល់ វ័យ៣៧ឆ្នាំរូបនេះស៊ុតបញ្ចូលទី៣គ្រាប់ម្នាក់ឯង (Hat-trick) ព្រមទាំងឈ្នះពានកីឡាករល្អប្រចាំការប្រកួតទៀតផង៕

Telegram-Troryorng

Share.