ការប្រកួតជម្រើសជើងឯកខេមបូឌានព្រីមៀរលីគ ឆ្នាំ២០២២ បានបញ្ចប់សប្តាហទី៥ ហើយក៏បានបញ្ចេញបញ្ជីឈ្មោះបេក្ខភាពកីឡាករឆ្នើមប្រចាំខែមីនា (Player of the Month) ទាំង៧រូបដូចជា៖
– កីឡាករ Gabriel Silva​ សញ្ជាតិប្រេសុីល របស់ក្លិបអង្គរថាយហ្គឺរ
– កីឡាករ ម៉ាត់ នូរុណ របស់ក្លិបបឹងកេត
– កីឡាករ Da Cruz សញ្ជាតិប្រេសុីល របស់ក្លិបណាហ្គាវើលដ៍
– កីឡាករ អ៊ុំ វិចិត្រ របស់ទ័ព
– កីឡាករ Emmanuel Mbarga សញ្ជាតិកាមេរូន របស់ក្លិបព្រះខ័នរាជស្វាយរៀង
– កីឡាករ សំអុល ទីណា របស់ក្លិបភ្នំពេញក្រោន
– កីឡាករ Lee Jeagun សញ្ជាតិកូរ៉េខាងត្បូង របស់ក្លិបវិសាខា៕

Telegram-Troryorng
Share.