ហ្វេន​មួយ​ចំនួន​ធំ​ និង​មិត្ត​សិល្បករ​សុទ្ធតែ​ដឹង​ឮ​ពី​ទំនាក់ទំនង​ស្នេហា​រវាង​តារា​ចម្រៀង​ Original និង​បុរស​គូស្នេហ៍​ជា​អ្នក​ជំនួញ​ធំ​របស់​អ្នក​នាង​ យ៉ាង​ណា​មិញ​ក្រោយ​សេពគប់​មើល​ចិត្ត​​មើល​ថ្លើម​គ្នា​ជា​ច្រើន​ឆ្នាំ​ ទី​បំផុត​គូ​ស្នេហ៍​របស់​អ្នក​នាង​បាន​លុត​ជង្គង់​សុំ​អ្នក​នាង​ រៀបការ​ហើយ​​ពោល​គឺ​នៅ​ក្រោយ​ពេល​បណ្ដើរ​គ្នា​ចូលរួម​អបអរ​អ្នក​នាង​ ទឹម​ រដ្ឋា និង​ស្វាមី​ជាជន​បរទេស​មិន​បាន​ប៉ុន្មាន​ផង​នោះ​។

សូមចុច​អាន – ទឹម​ រដ្ឋា​ សម្រេច​ចិត្ត​ចូល​រោង​ជ័យ​ចំ​ពេល​គ្រប់​ខួប​ ៦​ឆ្នាំ​នៃ​ថ្ងៃ​ផ្ដើម​ស្នេហ៍​ដំបូង​ជា​មួយ​ស្វាមី​

ទំនង​ជា​ស្នេហា​របស់​អ្នក​ទាំង​ពីរ​នេះ​​ទុំ​ជោរ​ហើយ​មើល​ទៅ​ ទើប​គូស្នេហ៍​របស់​អ្នក​នាង​ Adda បាន​ដាច់​ចិត្ត​លុត​ជង្គង់​សុំ​រៀបការ​ប្រើប្រាស់​ជីវិត​ជា​ប្ដីប្រពន្ធ​ពេញ​សិទ្ធិ​ បណ្ដើរ​គ្នា​ទៅណា​មក​ណា​មិន​ខ្លាច​សម្ដី​អ្នក​ផង​​សើច​និន្ទា​។

​នៅ​ថ្ងៃ​ទី​៤ ខែ​មេសា ឆ្នាំ​២០២២​នេះ​ អ្នក​នាង​ Adda បាន​ធ្វើ​ឱ្យ​អ្នក​គាំទ្រ​ និង​មិត្តភក្ដិ​ផ្អើល​លាយ​ត្រេកអរ​ ព្រោះ​អ្នក​នាង​ត្រូវ​បាន​មិត្ត​ប្រុស​លុត​ជង្គង់​សុំ​រៀបការ​នៅ​សណ្ឋាគារ​ ព្រម​ទាំង​បំពាក់​ចិញ្ចៀន​ពេជ្រ​បញ្ចាំ​ចិត្ត​ទៀត​ផង​។

យោងតាម​ការ​បង្ហោះ Status របស់​ Adda បាន​សរសេរ​រៀបរាប់​ថា​៖ « All the time he never failed us!» ដែល​អាច​មាន​ន័យ​ថា​ «ចាប់​តាំង​ពី​ដើម​មក​ដល់​ពេល​នេះ​ គាត់​មិន​ដែល​ធ្វើ​ឱ្យ​យើង​ខកចិត្ត​ទេ​»

មនុស្ស​​ជា​ច្រើន​បាន​ចូល​មក​អបអរសាទរ​ចំពោះ​អនាគត​កូន​កំលោះ​និង​អនាគត​កូន​ក្រមុំ​ ហើយ​ទន្ទឹង​រង់ចាំ​អ៊ុត​មើល​ថា​តើ​កាល​បរិច្ឆេទ​រៀបការ​របស់​អ្នក​ទាំងពីរ​នេះ​នឹង​កំណត់​យក​ពេលា​ល្អ​ណាមួយ​ក្នុង​ពេល​ឆាប់​ៗ​នេះ​ឬ​យ៉ាងណា​?

ត្រយង​សូម​ឆ្លៀត​ឱកាស​នេះ​ជូនពរ​​ចំពោះ​ Adda Angel ​និង​គូស្នេហ៍​ឱ្យ​ជួប​ប្រទះ​តែ​សេចក្ដី​សុខ​និង​សុភមង្គល​ ពិសេស​ស្រលាញ់​គ្នា​ដល់​ចាស់​កោង​ខ្នង​៕

ប្រភព៖ Facebook Adda Angel

Telegram-Troryorng
Share.