នៅថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២២ លោក ភា សុភ័ក្ត្រា អតីតគ្រូបង្គោលក្រុម Tiffy Army FC បច្ចុប្បន្នគឺជាគ្រូជំនួយឈុតធំរបស់ក្រុមជម្រើសជាតិកម្ពុជា បានលើកឡើងអំពីតួរលេខ​តំបន់​ប្រយុទ្ធ (Attacking Zone) របស់ក្រុមព្រះខ័នរាជស្វាយរៀង ដោយបានបញ្ជាក់ថា(តួរលេខនៃភាគរយគ្រាន់ជាការប៉ាន់ស្មានផ្ទាល់ខ្លួនជឿក៏បានមិនជឿក៏បាន)។

បច្ចុប្បន្ន​ក្រុម​ព្រះខ័នរាជស្វាយរៀង កំពុង​តែ​ឈរ​កំពូល​តារាង​នៃ​ពានរង្វាន់ Cambodian Premier League 2022 ក្រោយ​ប្រកួតបាន​៥សប្ដាហ៍​ឈ្នះ​៤លើក និង​ស្មើ១លើក ខណៈ​ក្រុម​មួយ​នេះ​ជាក្រុម​ដែល​ទាត់​បញ្ជូល​ទី​គូ​ប្រកួត​ច្រើន​គ្រាប់​ជាង​គេរហូត​ដល់​១៤គ្រាប់ ហើយ​របូត​វិញ​តែ​៤គ្រាប់​ប៉ុណ្ណោះ។

ភ្លាមៗនោះលោក Conor Nestor គ្រូបង្គោលក្រុមព្រះខ័នរាជស្វាយរៀង ក៏បានចូលមក Comment ដូច្នេះថា៖«ខកចិត្តជាខ្លាំងដែលឃើញការបង្ហាញទម្រង់លេងរបស់កីឡាករខ្មែរយើងដូចជា ភារ៉ាត់ និង រតនៈ អន់ថយដោយសារការវិភាគរបស់សមាជិកនៃក្រុមជម្រើសជាតិ ប្រសិន​បើសមាជិកនៃក្រុមជម្រើសជាតិ​ខ្លះទៅ​លេង​កីឡដ្ឋាន​ខេត្ត​ស្វាយរៀង​ញឹកញាប់​ជាង​នេះ លទ្ធផល​ជម្រើសជាតិ​អាច​នឹង​ប្រសើរឡើង។»

ប៉ុន្តែយ៉ាងណាមិញ លោក ភា សុភ័ក្ត្រា ក៏បានពន្យល់តបទៅវិញថា៖«នេះមិនមែនជាព័ត៌មានពេញលេញ ឬព័ត៌មានលម្អិតរបស់អ្នកវិភាគនោះទេ។ ខ្ញុំ​គ្រាន់​តែ​ចែក​រំលែក​នូវ​អ្វី​ដែល​ខ្ញុំ​បាន​មើល​ឃើញ​ក្នុងនាមជាអ្នកអត្ថាធិប្បាយ ឬ​អ្នក​វិភាគប៉ុណ្ណោះ ខ្ញុំ​មាន​ន័យ​ថាវា​មិន​មែន​សម្រាប់​ក្រុម​ជម្រើស​ជាតិ​ទេ។»

លោក Conor Nestor
លោក ភា សុភ័ក្ត្រា
Telegram-Troryorng
Share.