គ្រាប់​បាល់​សរុប​ចំនួន​៧០គ្រាប់​ហើយ ដែល​ក្រុម​ជា​សមាជិក​ពានរង្វាន់​លីគ​កំពូល​កម្ពុជា Cambodian Premier League 2022 ទាំង​៨ក្រុម​​បាន​ទាត់​បញ្ជូល​ទី​គ្នា​ទៅ​វិញ​ទៅ​មក ខណៈ​មាន​កីឡាករ​ថ្មី​​ចំនួន​៧នាក់ ​ទើប​តែ​រក​បាន​គ្រាប់​បាល់​ប្រចាំ​រដូវកាល​នេះ។

ក្រុមវិសខា អបអរ​ក្រោយ​កីឡាករ សុខ សុវណ្ណ រក​គ្រាប់​បាល់​បាន​ពេល​ជួប​បឹងកេត

កីឡាករ​ទាំង​៧នាក់​នោះ​​សុទ្ធ​តែ​រក​បាន១គ្រាប់​ជា​លើក​ដំបូង​ដូចគ្នា​មាន៖
-Fumiya Kogure ជនជាតិ​ជប៉ុន (ណាហ្គាវើល) ទាត់​ចូលទី​ព្រះខ័នរាជស្វាយរៀង
-ម៉ៅ ពិសិដ្ឋ (អង្គរថាយហ្គឺរ) ទាត់​ចូល​ទី Tiffy Army FC
-ញាណ សុស៊ីដាន (Tiffy Army FC) ទាត់​ចូលទី​អង្គរថាយហ្គឺរ
-Valeriy Hryshyn ជនជាតិ​អ៊ុយក្រែន (ភ្នំពេញក្រោន) ទាត់​ចូល​ទីគីរីវង់សុខសែនជ័យ​
-យើ មូស្លីម (ភ្នំពេញក្រោន) ទាត់​ចូល​ទី គីរីវង់សុខសែនជ័យ
-Sukhrob Rakhmonov ជនជាតិ​អ៊ូប៊ែគីស្ថាន (គីរីវង់សុខសែនជ័យ) ទាត់​ចូលទី​ភ្នំពេញក្រោន
-អ៊ុក សុវណ្ណ (វិសាខា) ទាត់​ចូលទី​បឹងកេត

ក្នុង​ចំណោម​គ្រាប់​បាល់​ទាំង​៧០គ្រាប់ មាន​កីឡាករ​ចំនួន​៤១នាក់ ហើយ​ក្នុង​នោះ​មាន​កីឡាករ​៣នាក់​​បាន​ធ្វើ​ឱ្យ​របូត​ចូលទី​ខ្លួន​ឯង​ដោយ​អចេតនា (Own Goal)។ ចំណែក​កីឡាករ​ដែល​រក​គ្រាប់​បាល់​បាន​ច្រើន​ជាង​គេ​មាន៖
Marcus Haber (កាណាដា) ព្រះខ័នរាជស្វាយរៀង ៨គ្រាប់
*៤គ្រាប់
-ម៉ាត់ ណូរ៉ុន (បឹងកេត)
-Andres Nieto (កូឡុំប៊ី) ភ្នំពេញក្រោន
-Jozsef Keaveny (អៀកឡង់) អង្គរថាយហ្គឺរ
*៣គ្រាប់
-Fareed Sadat (អាហ្វហ្គានីស្ថាន) ភ្នំពេញក្រោន
-Gabriel Silva (ប្រេស៊ីល) អង្គរថាយហ្គឺរ
-Takumu Nishihara (ជប៉ុន) Tiffy Army FC
*២គ្រាប់
-អ៊ីម សំអូន របស់​គីរីវង់សុខសែនជ័យ
-សារ៉េត គ្រីយ៉ា របស់​ព្រះខ័នរាជស្វាយរៀង
-Lee Jae Gun (កូរ៉េខាងត្បូង) វិសាខា
-សុវណ្ណ ដូណា របស់​អង្គរថាយហ្គឺរ
-Eliel da Cruz (ប្រេស៊ីល) ណាហ្គាវើល
-Cristian Roque (ប្រេស៊ីល) ណាហ្គាវើល
-សៀង ចន្ធា របស់​បឹងកេត
-Iago Bento (ប្រេស៊ីល) អង្គរថាយហ្គឺរ

Telegram-Troryorng
Share.