២០​ប្រកួត​មក​នេះ ក្នុង​ចំណោម​​៥សប្ដាហ៍​ពានរង្វាន់ Cambodian Premier League 2022 បាន​​រក​ឃើញ​កីឡាករ​​ចំនួន​​១៨​រូប​ហើយ​ ទទួល​បាន​ងារ​​ជា​កីឡាករ​ល្អ​ប្រចាំ​ការ​ប្រកួត (Man Of The Match) ស្រប​ពេល​កីឡាករ​២រូប ធ្លាប់​ឈ្នះ​២លើក​ម្នាក់​ឯង​មុន​គេ។

កីឡាករ​ដែល​ឈ្នះ​បាន​ម្នាក់​២លើក​នោះ​មាន​ Emmanuel Mbarga របស់​ព្រះខ័នរាជស្វាយរៀង និង​កីឡាករ ម៉ាត់ ណូរ៉ុន របស់​បឹងកេត។

ចំណែក​កីឡាករ​ឈ្នះ​បាន​ម្នាក់​១លើក​មាន​ កែវ សុខផេង (វិសាខា) សៀង ចន្ធា (បឹងកេត) អ៊ុំ វិចិត្រ (Tiffy Army FC) Lee Jae-gun (វិសាខា) ឈិន ឈឿន (Tiffy Army FC) Iago Bento (អង្គរថាយហ្គឺរ) ឡុង ភារ៉ាត់ (ព្រះខ័នរាជស្វាយរៀង) សុះ ស៊ូហាណា (ណាហ្គាវើល) Gabriel Silva (អង្គរថាយហ្គឺរ) អ៊ិន សុដាវីដ (វិសាខា) Marcus Haber (ព្រះខ័នរាជស្វាយរៀង) Eliel da Cruz (ណាហ្គាវើល) សំអុល ទីណា (ភ្នំពេញក្រោន) Takumu Nishihara (Tiffy Army FC) Andres Nieto (ភ្នំពេញក្រោន) មិន រតនៈ (ព្រះខ័នរាជស្វាយរៀង​)៕

Telegram-Troryorng
Share.