ម្ចាស់ពានកីឡាករឆ្នើមប្រចាំខែមីនា (CAMBODIAN PREMIER LEAGUE MVP OF THE MONTH) បានទៅលើខ្សែប្រយុទ្ធស្លាប Emmanuel Mbarga ដោយទទួលបានរង្វាន់ម៉ូតូថ្មីស្រឡាងពីក្រុមហ៊ុន Suzuki ក្នុងក្របខណ្ឌពានរង្វាន់លីគកំពូលកម្ពុជា។

ខ្សែប្រយុទ្ធសញ្ជាតិកាមេរូន វ័យ២៣ឆ្នាំរូបនេះបានយកឈ្នះកីឡាករទាំង៦រូបផ្សេងទៀតដូចជា៖
– កីឡាករ Gabriel Silva​ សញ្ជាតិប្រេសុីល របស់ក្លិបអង្គរថាយហ្គឺរ
– កីឡាករ ម៉ាត់ នូរុណ របស់ក្លិបបឹងកេត
– កីឡាករ Da Cruz សញ្ជាតិប្រេសុីល របស់ក្លិបណាហ្គាវើលដ៍
– កីឡាករ អ៊ុំ វិចិត្រ របស់ទ័ព
– កីឡាករ សំអុល ទីណា របស់ក្លិបភ្នំពេញក្រោន
– កីឡាករ Lee Jeagun សញ្ជាតិកូរ៉េខាងត្បូង របស់ក្លិបវិសាខា៕

Telegram-Troryorng
Share.