ពានរង្វាន់​បាល់ទះ​កម្រិត​ទ្វីប​អាស៊ី AFC Cup 2022 ដែល​រៀបចំ​ឡើង​ដោយ​សហព័ន្ធ​កីឡា​បាល់ទាត់​អាស៊ី នឹង​ត្រូវ​ប្រកួត​ពី​ថ្ងៃ​នេះ​តទៅ ហើយ តែ​ស្ថិត​ក្នុង​វគ្គ​ជម្រុះ​ស្ថិតនៅ​​តំបន់​អាស៊ី​ខាង​ត្បូង ខណៈ​តំបន់​អាស៊ី​ខាង​កើត នៅ​មិន​ទាន់​ប្រកួត​នៅ​ឡើយ​ទេ។

​សម្រាប់វគ្គ​ជម្រុះបឋមជុំទី១​ពានរង្វាន់ AFC Cup 2022 នៅ​តំបន់​អាស៊ីខាងត្បូង ចំនួន២គូនឹង​រៀបចំ​​ប្រកួត​នៅ​ក្នុង​ប្រទេស​ម៉ាល់ឌីវ និងនេប៉ាល់ ដើម្បីយក២ឡើងទៅវគ្គ​ជម្រុះបឋមជុំទី២។

ចំពោះ​វគ្គ​ជម្រុះបឋមជុំទី១ គូទី១ ​រវាង​ក្រុម Machhindra របស់នេប៉ាល់ និងក្រុម Blue Star SC របស់ស្រីលង្កា នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី០៥ ខែមេសា វេលាម៉ោង៥:០០ល្ងាច នៅកីឡដ្ឋាន Dasharath Rangasala។

ចំពោះ​វគ្គ​ជម្រុះបឋមជុំទី១ គូទី២ រវាងក្រុម Valencia របស់​ម៉ាល់ឌីវ និងក្រុម Paro FC របស់ប៊ូតាន នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី០៥ ខែមេសា វេលាម៉ោង១០:០០យប់ នៅកីឡដ្ឋានជាតិ​ម៉ាល់ឌីវ។

ក្រុម​ឈ្នះ​នៅ​វគ្គ​ចែក​ពូល​វគ្គ​ជម្រុះ​ប្រចាំ​តំបន់​អាស៊ី ខាង​ត្បូង​នេះ​នឹង​​ឡើង​ទៅ​បង្រ្គប់​ក្នុង​ពូល D ដែល​មាន​ក្រុម Gokulam Kerala (ឥណ្ឌា) ជា​ម្ចាស់​ផ្ទះ ក្រុម Bashundhara Kings (បង់ក្លាដេស) និង​ក្រុម Maziya (ម៉ាល់ឌីវ) កំពុង​រង់ចាំ។

ពានរង្វាន់ AFC Cup 2022 បែងចែក​ជា​៥តំបន់​ដោយ​ក្នុង​​នោះ​មាន​ ១តំបន់​អាស៊ីអាគ្នេយ៍ ២តំបន់​អាស៊ី​កណ្ដាល ៣តំបន់​អាស៊ី​ខាង​ត្បូង ៤តំបន់​អាស៊ីខាងត្បូង និង​​អាស៊ីខាងលិច៕

Telegram-Troryorng

Share.