ពានរង្វាន់​លីគ​ទី២ Cambodian League 2 រដូវកាលឆ្នាំ២០២២​ដែល​មាន​សមាជិក​ចំនួន​១២​ក្រុម​បាន​ធ្វើ​ដំណើរ​បាន​៥​សប្ដាហ៍​ហើយ សរុប​មាន​៣០​ប្រកួត តែ​បើ​ងាក​មើល​គ្រាប់​បាល់​វិញ​មាន​ការ​ទាត់​បញ្ជូល​ទី​គ្នា​ទៅ​មក​កើន​ដល់​១១០​គ្រាប់​ហើយ។

ការ​ប្រកួត​រវាង​ក្រុម​អាស៊ីអឺរ៉ុប ជាមួយ​ខេត្ត​ព្រៃវែង ចុង​សប្ដាហ៍​កន្លង​ទៅ

ក្រុម​បាល់ទាត់​ខេត្ត​ព្រៃវែង ជា​ក្រុម​ដែល​ទាត់​បញ្ជូល​ទី​គូ​ប្រកួត​បាន​ច្រើន​គ្រាប់​ជាង​គេ រហូត​ដល់​១៨គ្រាប់ ខណៈ​ក្រុម​ដែល​របូត​ចូល​ទី​តិច​គ្រាប់​ជាង​គេ គឺ​អគ្គីសនីកម្ពុជា ត្រឹម​២គ្រាប់​ប៉ុណ្ណោះ។

ចំណែក​កីឡាករ​ដែល​ទាត់​បញ្ជូល​ទី​បាន​ច្រើន​គ្រាប់​ជាង​គេ​នៅ​តែ​ជា​កីឡាករ NDONGO LOUIS WILLY ជនជាតិ​កាមេរ៉ូន របស់​ក្រុម​អាស៊ីអឺរ៉ុប ក្រោម​រក​បាន​៦គ្រាប់​ម្នាក់​ឯង។ ៦គ្រាប់​របស់​​ខ្សែ​ប្រយុទ្ធ​នេះ​បាន​ទាត់​បញ្ជូល​ទី​ក្រុម​ខេត្ត​សៀមរាប ១គ្រាប់ សូលទីឡូអង្គរ ២គ្រាប់ និង អាយ.អេស.អាយ ដង្កោសែនជ័យ ៣គ្រាប់។

កីឡាករ​ដែល​ស្ថិត​ក្នុង​បញ្ជី Top Scorers មាន៖
-NDONGO LOUIS WILLY (កាម៉េរ៉ូន) អាស៊ីអឺរ៉ុប ៦គ្រាប់
-សោម បូរិទ្ធ របស់​យុវជន​សាលា​បាល់ទាត់​ជាតិ ៥គ្រាប់
-ឃាន់ សុបិន របស់​យុវជន​សាលា​បាល់ទាត់​ជាតិ ៤គ្រាប់
-Raoul Uche Nduka (នីហ្សេរីយ៉ា) របស់​ខេត្ត​ព្រៃវែង ៤គ្រាប់
ចំណែក​អ្នក​រក​បាន​៣គ្រាប់​មាន៖
-NGWA BALDWIN AFANWI (កាម៉េរ៉ូន) របស់ អាយ.​អេស.អាយ
-សារី តៃម៉ូ់ របស់​កោះកុងអែហ្វស៊ី
-MIRZAEV ALISHER UMIDOVICH (អ៊ូប៊ែគីស្ថាន) ព្រៃវែង
-Abbee (កាម៉េរ៉ូន) កោះកុង
-ផាន សុផេង របស់​ខេត្ត​ព្រៃវែង
-Umaru Samura (សេរ៉ាឡេអូន) កោះកុង
-ទិត រ៉សាក់ របស់​ត្បូងឃ្មុំ
-សំ វណ្ណនិត របស់​អគ្គស្នងការដ្ឋាន​នគរបាលជាតិ
-កើ ហ្វីន របស់​ខេត្ត​ត្បូងឃ្មុំ

Telegram-Troryorng
Share.