ភ្នំពេញ៖  មកដឹងពីមូលហេតុដែលធ្វើឲ្យប្រទេសកម្ពុជាយើង ចាប់ផ្តើមចុះត្រជាក់​ធ្លាក់ខ្យល់ និងមានភ្លៀងធ្លាក់តាមតំបន់មួយ​ចំនួន​ខុសប្លែកពីធម្មតា ជាពិសេសនៅ​ក្នុ​ង​រដូវក្កៅនេះ។

តាមការចំណាំរបស់បងប្អូនប្រជាពលរដ្ឋខ្មែរ​យើង​ឲ្យតែចូលដល់ខែចេត្រ​ គេតែងតែគិតថាវាគឺចូលដល់ខែក្តៅហើយ ជាពិសេស នៅពេលជិតដល់ថ្ងៃចូលឆ្នាំខ្មែរតែម្តង។ ប៉ុន្តែនៅចន្លោះខែមីនា និងខែមេសា ឆ្នាំ២០២២នេះ ប្រទេសកម្ពុជាបែរ​ជាមានអាកាសធាតុចុះត្រជាក់ធ្លាក់ខ្យល់​ ​និងមានភ្លៀង លាយឡំ​ជាមួយខ្យល់កន្រ្តាក់ រួមទាំងផ្គររន្ទះដែ លបានសម្លាប់មនុស្ស សត្វ និងធ្វើឲ្យខូចខាតផ្ទះ​របស់ ប្រជាពលរដ្ឋអស់ជាច្រើនផងដែរ។ អាកាធាតុបែបនេះនៅ តែបន្តកើតមានជាបន្តទៀត ​រហូតដល់ថ្ងៃទី១២ ខែ មេសា ឆ្នាំ២០២២ ខាងមុខនេះទើប​វិល​ត្រលប់​មក​សភាព​ធម្មតា​វិញ​។​

បើតាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយមបានជូន​ដំណឹងស្តីពីស្ថានភាពអាកាសឲ្យដឹងថាចាប់ពីថ្ងៃទី៦ ខែមេសា ឆ្នាំ២០២២ នេះ រហូតដល់ថ្ងៃទី​១២ ខែមេសា ឆ្នាំ២០២២ ខាងមុខនេះព្រះរាជាណាចក្រកម្ពុជានឹងទទួលនូវឥទ្ធិពលជាបន្តបន្ទាប់ដូចជា៖ 

នៅថ្ងៃទី៦-៩ ខែមេសា ឥទ្ធិពលពីទ្រនុងសម្ពាធខ្ពស់ (ចិន) ក្នុងកម្រិតពីខ្សោយ ទៅមធ្យម។ ហើយនៅថ្ងៃទី១០-១២ ខែមេសា ឥទ្ធិពលពីកម្រិសម្ពាធទាបខ្សោយ។

សម្រាប់ស្ថានភាពបែបនេះ នឹងធ្វើឲ្យបណ្តាខេត្តនៅតំបន់វាលទំនាបកណ្ដាល​ ៖

  • សីតុណ្ហភាពអប្បបរមា មានពី២៣-២៦ អង្សារសេ។
  • សីតុណ្ហភាពអតិបរមា មានពី៣៣-៣៦ អង្សារសេ ។
  • នឹងអាចមានភ្លៀងក្នុងកម្រិតពីខ្សោយទៅមធ្យមជាអន្លើ។

សម្រាប់បណ្ដាខេត្ត ដែលជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន ៖

  • សីតុណ្ហភាពអប្បបរមា មានពី២៣-២៦ អង្សារសេ
  • សីតុណ្ហភាពអតិបរមា មានពី៣៣-៣៦ អង្សារសេ
  • នៅថ្ងៃទី១១-១២ ខែមេសា នឹងអាចមានភ្លៀងក្នុងកម្រិតខ្សោយជាអន្លើ។

    សម្រាប់តំបន់មាត់សមុទ្រ ៖
  • សីតុណ្ហភាពអប្បបរមា មានពី២២-២៥ អង្សារសេ
  • សីតុណ្ហភាពអតិបរមាមាន៣០-៣២ អង្សារសេ 
  • នឹងអាចមានភ្លៀងក្នុងកម្រិតពីខ្សោយទៅមធ្យមជាអន្លើ។

    ដូចច្នេះសូមបងប្អូនប្រជាពលរដ្ឋ ក៏ដូចជាសាធារណៈជនទទួលជ្រាបជាព័ត៌មាន និងបង្កើនការប្រុងប្រយ័ត្នឲ្យបានខ្ពស់ទាំងអស់គ្នា​៕
Telegram-Troryorng
Share.