ការប្រកួតពានរង្វាន់​កម្រិត​ទ្វីប​អាស៊ី AFC Cup 2022 វគ្គ​ជម្រុះបឋមជុំទី១ ប្រចាំ​តំបន់​​អាស៊ី​ខាងត្បូងបានបញ្ចប់នៅ​យប់ថ្ងៃ​ទី​៥ ខែ​មេសា ឆ្នាំ​២០២២ ដោយក្រុម Valencia របស់​ម៉ាល់ឌីវ និងក្រុម Blue Star SC របស់ស្រីលង្កា ឡើងទៅវគ្គ​ជម្រុះបឋមជុំទី២។

សម្រាប់​លទ្ធផល​នៃ​​ការ​ប្រកួត ឃើញ​ថា​គូទី១​ក្រុម Machhindra របស់នេប៉ាល់ បានធ្លាក់ក្រោមថ្វីជើងក្រុម Blue Star SC របស់ស្រីលង្កា ក្នុងលទ្ធផល ២-១ នៅកីឡដ្ឋាន Dasharath Rangasala។

ចំណែកគូទី២ក្រុម Valencia របស់​ម៉ាល់ឌីវ បានយកឈ្នះក្រុម Paro FC របស់ប៊ូតាន ក្នុងលទ្ធផល ២-១ នៅកីឡដ្ឋានជាតិរបស់ប្រទេស​ម៉ាល់ឌីវ។

ដូច្នេះក្រុម ATK Mohun Bagan FC របស់ឥណ្ឌា នឹងត្រូវជួបក្រុម Blue Star SC របស់ស្រីលង្កា នៅ​ថ្ងៃ​ទី១២ ខែមេសា វេលាម៉ោង៧:៣០យប់ នៅកីឡដ្ឋាន Vivekananda Yuba Bharati Krirangan។

ខណ:ក្រុម Abahani Limited Dhaka របស់បង់ក្លាដែស នឹងត្រូវជួបក្រុម Valencia របស់​ម៉ាល់ឌីវ នៅ​ថ្ងៃ​ទី១២ ខែមេសា វេលាម៉ោង៦:០០ល្ងាច នៅកីឡដ្ឋាន Sylhet District។

ពានរង្វាន់ AFC Cup 2022 បែងចែក​ជា​៥តំបន់​ដោយ​ក្នុង​​នោះ​មាន​ ១តំបន់​អាស៊ីអាគ្នេយ៍ ២តំបន់​អាស៊ី​កណ្ដាល ៣តំបន់​អាស៊ី​ខាង​ត្បូង ៤តំបន់​អាស៊ីខាងត្បូង និង​​អាស៊ីខាងលិច ខណៈ​តំបន់​អាស៊ី​ខាង​កើត នៅ​មិន​ទាន់​ប្រកួត​នៅ​ឡើយ​ទេ៕

ក្រុម Valencia របស់​ម៉ាល់ឌីវ
ក្រុម Blue Star SC របស់ស្រីលង្កា
Telegram-Troryorng
Share.