ស៊ីណូរ៉ា​ រ័ត្ន គឺជា Influencer និង​ជា​​តារា​ចម្រៀង​ Original ដ៏ល្បី​តាម​រយៈ​ស្នាដៃ​ចម្រៀង​ «My Boyfriend Is a B*tch» លោក​​បាន​ផលិត​វីដេអូ​មួយ​និយាយ​ពី​​ភេទ​ទី​៣ ​ដោយ​​រឿង​​​គួរ​ឱ្យ​ចាប់​អារម្មណ៍​​នោះ​គឺ​​​វិបត្តិ​ស្មុគស្មាញ​រឿង​​​ចូល​បន្ទប់​ទឹក​របស់​បងប្អូន​ភេទ​ទី​៣​។​

កាល​ពី​ពេល​ថ្មីៗ​នេះ​ ស៊ីណូរ៉ា​ បាន​បង្ហោះ​វីដេអូ​ឃ្លីប​ខ្លី​មួយ​នៅ​លើ​បណ្ដាញ​ទំនាក់ទំនង​សង្គម​ ដែល​ឃ្លីប​ខ្លី​នេះ​បាន​រំលេច​រឿង​រ៉ាវ​ជាច្រើន​ពិសេស​ទស្សនៈ​របស់​លោក​ជុំវិញ​រឿង​ស្រលាញ់​ភេទ​ដូច​គ្នា​​និង​ការ​រើស​អើង​ផ្សេង​ៗ​​​កន្លង​មក​។

បុរស​ដែល​ហ៊ាន​បើក​ចំហរ​ថា​ខ្លួន​ជា​ក្រុម​មនុស្ស​​ស្រលាញ់​​ភេទ​ដូច​គ្នា​នេះ​​បាន​ពន្យល់​ច្រើន​ដល់​អ្នក​ដែល​នៅ​មិន​ទាន់​អាច​ទទួល​យក​បាន​ចំពោះ​រឿង​ស្រលាញ់​ភេទ​ដូច​គ្នា​នោះ​ លោក​បាន​បញ្ជាក់​ថា​ការ​ដែល​អ្នក​ណា​ម្នាក់​គាំទ្រ​អ្នក​ស្រ​លាញ់​ភេទ​ដូច​គ្នា​ មិន​បាន​សេចក្ដី​ថា​គេ​នោះ​ស្រលាញ់​ភេទ​ដូច​គ្នា​នោះ​ទេ ដូច​ជា​លោក​ខ្លួន​ឯង​ផ្ទាល់​ កាល​ដែល​លោក​គាំទ្រ​ស្ត្រី​ មិន​បាន​សេចក្ដី​ថា​លោក​មក​រដូវ​ដូច​ស្ត្រី​នោះ​ដែរ។

សារ​ជា​ច្រើន​នៅ​ក្នុង​វីដេអូ​នោះ​គឺ​ស្ដែង​ចេញ​ពី​បញ្ហា​ដែល​អ្នក​ស្រលាញ់​ភេទ​ដូច​គ្នា​នៅ​កម្ពុជា​ជួប​ប្រទះ​ក្នុង​នោះ​ដែរ​លោក​បាន​បញ្ជាក់​គោលជំហរ​របស់​ខ្លួន​ជា​ថ្មី​ថា​លោក​មិន​ចង់​កើត​ជា​តិ​ថ្មី​ឡើយ​ព្រោះ​លោក​អាច​នឹង​ទៅ​កើត​ជា​អ្វី​ក៏​មិន​ដឹង​ ហេតុនេះ​លោក​ស៊ូ​រស់​នៅ​ក្នុង​ជាតិ​នេះ​ជា​ខ្លួន​ឯង​ ធ្វើ​អ្វី​ដែល​ល្អ​បំផុត​ប្រសើរ​ជាង​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាង​ណា​មិញ​បុរស​ភេទ​ទី៣​រូប​នេះ​បាន​ឆ្លើយ​តប​នឹង​សំនួរ​ Sensitive មួយ​ទាក់ទង​នឹង​រឿង​ចូល​បន្ទប់​ទឹក​ តើ​លោក​ចូល​បន្ទប់​ខាង​ស្រី​ឬ ចូលបន្ទប់​ទឹក​ខាង​បុរស​? ដោយ​ ស៊ីណូរ៉ា រ័ត្ន​ បាន​ឆ្លើយ​ថា​លោក​ចូលបន្ទប់ទឹក​បុរស​ព្រោះ​លោក​ខ្លាច​ស្ត្រី​ដែល​មិន​ទាន់​ស្គាល់​លោក​ ខ្លាច​និ​ង​មាន​ការ​យល់​ច្រឡំ​ចំពោះ​ខ្លួន​លោក​​ ប៉ុន្តែ​បើ​ថ្ងៃ​ណា​ដែល​លោក​ស្លៀក​រ៉ូប​និង​ផាត់​មុខ​ក្រាស់ៗ​ ហើយ​ស្ងាត់​មនុស្ស​ លោក​នឹង​ចូល​បន្ទប់​ទឹក​ស្រី​។

ឆ្លៀត​ក្នុង​ឱកាស​នោះ​ដែរ​បុរស​ដ៏​លេច​ធ្លោរលើ​បណ្ដាញ​សង្គម​រូប​នេះ​បាន​សំណូម​ពរ​ចង់​ឱ្យ​ថ្ងៃ​អនាគត​ប្រទេស​កម្ពុជា​មាន​បង្កើត​បន្ទប់​ទឹក​ ឬ​បង្គន់​អនាម័យ​សម្រាប់​ក្រុម​មនុស្ស​ភេទ​ទី៣​ដូច​ជា​ប្រទេស​គេ​ដទៃ​ទៀត​។

ការ​លើក​ឡើង​របស់​បុគ្គល​​ល្បី​លើ​បណ្ដាញ​សង្គម​នេះ​ទទួល​បាន​ការ​សាទរ​និង​យល់​ស្រប​ច្រើន​ពី​មតិ​សាធារណៈ​ ព្រោះ​បើ​មើល​តាម​ comments នៅ​ខាង​ក្រោម​ផុស​នោះ​​មាន​តែ​ការ​សរសើរ​ច្រើន​ចំពោះ​អ្វី​ដែល​លោក​ស៊ីណូរ៉ា​ រ័ត្ន​បាន​លើក​ឡើង ថែម​ទាំង​​​មាន​ទស្សនៈ​វិជ្ជមាន​ទៅលើ​អ្វី​លោក​បាន​រៀបរាប់​ក្នុង​វីដេអូ​ឃ្លីប​ខាង​លើ​ផង​ដែរ​​​៕

សូម​តាម​ដាន​ទស្សនា​វីដេអូ​ពេញ​របស់​លោក​​ ស៊ីណូរ៉ា រ័ត្ន ខាង​ក្រោម​៖

សូមទស្សនាវីដេអូ Top News ៖

ប្រភព៖ Facebook Sinora Roath

Telegram-Troryorng
Share.