ក្លិបបាល់ទាត់អង្គរថាយហ្គឺរ បានចេញសេចក្តីប្រកាសអំពីការសម្រេចចែកផ្លូវគ្នាជាមួយកីឡករសញ្ជាតិជប៉ុនពាក់ស្លាកលេខ ៨ Naoki Maeda ក្រោយមានបញ្ហារបួសជង្គង់ ដែលបានប៉ះទង្គិចកាលពីលេងនៅក្នុងពានរង្វាន់មិត្តភាពមុនបើករដូវកាល Cambodia Airways Cup 2022​ កន្លងទៅ។

Naoki Maeda បានចូលរួមជាមួយអង្គរថាយហ្គឺរកាលពីខែ មករា ឆ្នាំ ២០២២ នេះ និងបានហ្វឹកហាត់ជាមួយក្រុមជាច្រើនសប្ដាហ៍ និងបានរួមចំណែកក្នុងការប្រកួតមិត្តភាពនានាជាច្រើនកាលពីពេលកន្លងទៅផងដែរ។

ជាអកុសល ការប្រកួទល់នឹងក្រុម បឹងកេត នៅក្នុងពានរង្វាន់មិត្តភាពមុនបើករដូវកាល Cambodia Airways Cup 2022 កាលពីថ្ងៃទី ១៦ ខែកុម្ភះ កីឡាករវ័យ ២៥ រូបនេះបានរងរបួសផ្នែកជង្គង់ធ្ងន់ធ្ងរ និងបានបញ្ជូនទៅពិនិត្យនៅមន្ទីរពេទ្យភ្លាមៗក្រោយចប់ការប្រកួត។ ថ្មីៗនេះរូបគេក៏បានទទួលបានការព្យាបាលនៅប្រទេសជប៉ុនផងដែរ៕

Telegram-Troryorng
Share.