ឈីន​ រតនៈ គឺ​ជា​​អតីត​​បេក្ខភាព​ប្រកួត​កម្មវិធី​ The Voice Cambodia ថ្វី​ត្បិត​តែ​មិន​ទទួល​បាន​ជោគជ័យ​ នារី​វ័យ​ក្មេង​ដ៏​មាន​សមត្ថភាព​នេះ​មិន​បាន​បោះ​បង់​ចោល​ក្ដី​សុបិន​ចង់​ក្លាយ​ជា​តារា​របស់​ខ្លួន​ឡើយ​ ទីបំផុត​ប្អូន​ស្រី​បាន​ក្លាយ​ជា​តារា​ចម្រៀង​ដូចក្ដី​ប្រាថ្នា​ ប៉ុន្តែ​មុន​នឹង​មាន​ឈ្មោះ​បោះ​សំឡេងនិង​ទទួល​បាន​ជោគជ័យ​មាន​ការ​គាំទ្រ​ច្រើន​ពី​សាធារណជន​ តារា​ចម្រៀង​រូប​នេះ​ឆ្លង​កាត់​ការ​មើល​ងាយ​និង​ឧបសគ្គ​ច្រើន​យ៉ាង​ណាស់​។

ពិត​ណាស់​ទម្រាំ​នឹង​ទទួល​បាន​ជោគជ័យ​បុគ្គល​ម្នាក់ៗ​ចាំបាច់​ណាស់​ត្រូវ​តែ​តស៊ូ​ព្យាយាម​ពុះពារ​និង​ជម្នះ​ឧបសគ្គ​
​ឱ្យ​បាន​ មិន​ខុស​គ្នា​នោះ​ឡើយ​សម្រាប់​ ឈីន រតនៈ​ ក៏​ដូច​គ្នា​ដែរ​។ អ្នក​គាំទ្រ​របស់​កញ្ញា​ បាន​ចេញ​មក​ការពារ​​អាយ​ដល​សំណព្វ​ចិត្ត​របស់​ខ្លួន​ដោយ​ឆ្លើយ​តប​ទៅ​កាន់​អ្នក​ដែល​មិន​ពេញ​ចិត្ត ​ឬ​រិះគន់​កញ្ញា​ ឈីន រតនៈ​ ថា​តារា​ស្រី​រូប​នេះ​ប្រឹងប្រែង​តស៊ូ​ណាស់​ដើម្បី​បាន​ល្បីល្បាញ​។

ភ្ជាប់​ជាមួយ​នឹង​ការ​លើក​ឡើង​របស់​ក្រុម​អ្នក​គាំទ្រ​ខ្លួន​កញ្ញា​ ឈីន រតនៈបាន​ទទួល​ស្គាល់​ថា​ទម្រាំ​តែ​ខ្លួន​អាច​ដើរ​មក​ដល់​ចំណុច​សព្វថ្ងៃ​នេះ​គឺ​ប្រឹងប្រែង​ណាស់​ ឆ្លង​កាត់​ទាំង​ការ​មើល​ងាយ​និង​ឧបសគ្គ​ច្រើន ប៉ុន្តែ​កញ្ញា​នៅ​តែ​តស៊ូ​មិន​ចុះ​ចាញ់​បន្ត​ប្រឹងប្រែង​ដើម្បី​តបស្នង​ចំពោះ​ហ្វេន​ៗ​ជា​កម្លាំង​ចិត្ត​ដ៏​រឹងមាំ​របស់​កញ្ញា​។ កញ្ញាក៏​ទទួល​ស្គាល់​ដែរ​មនុស្ស​ម្នាក់​មិន​អាច​ផ្គាប់​ចិត្ត​មនុស្ស​ទាំង​អស់​នោះ​ទេ​ ប៉ុន្តែ​អ្វី​ដេលកញ្ញា​ព្យាយាម​ធ្វើ​គឺ​ដើម្បី​អ្នក​ស្រលាញ់​និង​គាំទ្រ​ចំពោះ​កញ្ញា​ ជា​ពិសេស​គឺ​ហ្វេន​ៗរបស់​កញ្ញា​។

«ជា​កា​រ​ពិ​ត​មុន​និង​ខ្ញុំ​បាន​មក​ដល់​ចំណុច​នេះ ​ខ្ញុំ​ពិត​ជា​ខំ​ប្រឹងប្រែង​ណាស់​ ​ឆ្លង​កាត់​ការ​មើល​ងាយ​និង​​ឧបសគ្គជា​​ច្រើន​ ​តែ​ខ្ញុំ​នៅ​តែ​តស៊ូ​មិន​ចុះចាញ់​និង​កាន់​តែ​ខំ​ប្រឹងប្រែង​បន្ត​ទៀត​ ​ដើម្បី​អ្នក​គាំទ្រ​ដែល​ជា​កម្លាំង​ចិត្ត​ដ៏​រឹងមាំ​របស់​ខ្ញុំ​ 🥰💪🏻​ខ្ញុំ​មិន​អាច​ផ្គាប់ចិត្ត​មនុស្ស​គ្រប់​គ្នា​ ​ឲ្យ​មក​ស្រលាញ់​ពេញ​ចិត្ត​ខ្ញុំ​គ្រប់គ្នា​ទេ​ ​ខ្ញុំ​ធ្វើ​ដើម្បី​អ្នក​ស្រលាញ់​គាំទ្រ​ខ្ញុំ​ ​ជាពិសេស​fan​ ​របស់​ខ្ញុំ​ ហើយអ្វីដែលខ្ញុំធ្វើក៏មិនបានប៉ះពាល់អ្នកណា ឫក៏ឲ្យអ្នកណាក្តៅក្រហាយដែរ 🙂ជាចុងក្រោយអរគុណAdmin ទាំងពីនិងFan ជាទីស្រលាញ់ទាំងអស់ដែលតែងតែស្រលាញ់និងនៅក្បែរ IDol ម្នាក់នេះរហូតមក»

អ្វី​ដែល​ម្ចាស់​បទ​ «ក្រមុំ​ដេកយំ​ មេម៉ាយ​ដើរ​សើច​» រូប​នេះ​បាន​បង្ហោះ​ចែក​ចាយ​លើ​បណ្ដាញ​សង្គម​ ទទួល​បាន​ការ​សរសើរ​និង​គាំទ្រ​ ក៏​ដូច​​ជា​លើក​ទឹក​ចិត្ត​ចំពោះ​ការ​ខំប្រឹងប្រែង​របស់​តារា​ស្រី​រូប​នេះ​នា​ពេល​កន្លង​មក​ថែម​ទៀត​ផង​៕

ប្រភព៖ Chhin Ratanak

Telegram-Troryorng
Share.