ចិន – សមាជិក​ក្រុម​ចម្រៀង​ WJSN កញ្ញា Meng Meiqi កំពុង​រងការ​ចោទ​ប្រកាន់​យ៉ាង​ធ្ងន់​ធ្ងរ​ថា​បានចម្លង​តាម​ Style ចម្រៀង​របស់​​ Taylor Swift តាម​រយៈ​បទ​ចម្រៀង​ចេញ​ថ្មី​របស់​ខ្លួន​ដែល​ទើប​តែ​នឹង​ចេញ​។ តើ​​ Meiqi ​ពិត​ជា​ចម្លង​តាម​ចម្រៀង​របស់​ Taylor Swift មែន​ឬ?​​

តារា​ចម្រៀង​ចិន​ Meng Meiqi អតីត​សមាជិក​ WJSN ដែល​បាន​ផ្អាក​សកម្ម​ភាព​សិល្បៈ​មួយ​រយៈ​បាន​ត្រលប់​មក​ចេញ​អាល់ប៊ុម​​ចម្រៀង​ទោល​ជា​លើក​ដំបូង​របស់​ខ្លួន​កាល​ពី​ថ្ងៃ​ទី​២​ ខែ​មេសា ​កន្លង​ទៅ​ដោយ​មាន​ឈ្មោះ​អាល់​ប៊ុម​ថា​ «Suffering ឬ​ការ​ឈឺចាប់»

ក្រោយ​ពេល​ដែល​អាល់ប៊ុម​ចម្រៀង​ទោល​ពិសេស​វីដេអូ​ចម្រៀង​បទ​ «Suffering» ទទួល​បាន​ការ​គាំទ្រ​ហើយ​បាន​ឡើង​ទៅ​ឈរ​លើ​លំដាប់​ទី​៧​ជា​បទ​ចម្រៀង​ដែល​ត្រូវ​បាន​អ្នក​គាំទ្រ​ចុច​ស្វែង​រក​ច្រើន​ជាង​គេ​បំផុត​នោះ​ បាន​ធ្វើ​ឱ្យ​បទ​នេះ​ក្លាយ​ជា​ទី​ចាប់​អារម្មណ៍​របស់​ក្រុម​អ្នក​លេង​អ៊ិនធឺណិត​។

បន្ត​មក​ទៀត​ស្រាប់​តែ​វីដេអូ​បទ​ចម្រៀង​របស់​តារា​ស្រី​រូប​នេះ​ត្រូវ​បាន​គេ​ចោទ​ប្រកាន់​ថា​បាន​លួចចម្លង​តាម​បទ​ចម្រៀង​របស់​ Taylor Swift ដែល​ជា​បទ​ចម្រៀង​ល្បី​ល្បាញ​មាន​ចំណង​ជើង​ថា​ «Look What You Made Me Do»។

គេ​បាន​លើក​ឡើង​៣​ចំណុច​សំខាន់ៗ​ដែល​មាន​ភាព​ស្រដៀង​គ្នា​ខ្លាំង​រវាង​វីដេអូ​ចម្រៀង​របស់​តារា​ស្រី​រូប​នេះ​និង​បទ​ចម្រៀង​របស់ Taylor Swift ដែល​បាន​ចេញ​តាំង​ពី​ឆ្នាំ​២០១៧។ មួយ​ចំណុច​ដែល​គេ​យក​មក​ប្រៀប​ធៀប​គ្នា​​គឺ​ចំណុច​ដែល​ Meng Meiqi ស្ថិត​នៅ​លើ​មនុស្ស​ទាំង​អស់​ហើយមនុស្ស​ទាំង​នោះ​ព្យាយាម​ឈោង​មក​រក​នាង​ ដែល​ត្រង់​នេះ​គេ​យក​ទៅ​ប្រៀប​នឹង​ឈុត​ដែល​ Taylor ឈរ​នៅ​រូប​កាយ​របស់​ខ្លួន​ពី​អតីតកាល​ទាង​អស់​។

ចំណុច​ទីពីរ​ត្រង់​ចំណុច​ដែល​ Meng Meiqi ស្លៀក​ឈុត​ក្រហម​ ហើយ​អង្គុយ​កៅ​អី​ ដោយ​ត្រង់​នេះ​យក​ទៅ​ធៀប​ជាមួយ​នឹង​ឈុត​ដែល​ Taylor អង្គុយ​នៅ​លើ​បល្ល័ង្គ​ពណ៌មាស​ហើយ​ស្លៀក​ឈុត​រ៉ូប​ក្រហម​។

ចំណុច​ចុង​ក្រោយ​គឺ​ត្រង់​ចំណុច​ដែល​ Meng Meiqi ជាប់​នៅ​ក្នុង​ទ្រុង​ពណ៌​ខ្មៅ​ ខណៈ​ដែល​បទ​ចម្រៀង​របស់​ Swift នាង​ជាប់​នៅ​ក្នុង​ទ្រុង​ដូច​គ្នា​ប៉ុន្តែ​ជា​ទ្រុង​មាស៕

ទស្សនា​បទ​ចម្រៀង​ Suffering របស់​ Meng Meiqi ខាងក្រោម៖

ទស្សនា​បទ​ចម្រៀង​ Look What you made me do របស់​ Taylor Swift ​ខាងក្រោម៖​

ប្រភព៖ KpopStarz

Telegram-Troryorng
Share.