បាត់ដំបង៖ ពលរដ្ឋខ្មែរច្រើនជាង ៤០០នាក់បាននាំគ្នាចាកចេញពីប្រទេសថៃ ឆ្ពោះទៅស្រុកកំណើតដើម្បីត្រៀមចូលឆ្នាំប្រពៃណីខ្មែរ។

នគរបាលបានបញ្ជាក់ឲ្យដឹងថា កម្លាំងចម្រុះការពារសន្តិសុខតាមបណ្តោយបន្ទាត់ព្រំដែន និងមន្ត្រីជំនាញ បានចុះទទួលពលរដ្ឋខ្មែរសរុបចំនួន ៤១០នាក់ពីភាគីទាហានថៃ។ ក្នុងនោះមានលបុរសចំនួន ៩៤នាក់ ស្រី ១៤៨នាក់ និងក្មេងចំនួន ៥៤នាក់ផងដែរ។

ក្រោយការទទួលនោះដែរកម្លាំងជំនាញបានធ្វើការអប់រំណែនាំ រួចបានឲ្យបងប្អូនពលរដ្ឋទាំងអស់ធ្វើតេស្ត និងពិនិ ត្យសុខភាព ជាលទ្ធផលអវិជ្ជមានជំងឺកូវីដ-១៩ទាំងអស់ រួចគ្រូពេទ្យបានអនុញ្ញាតឲ្យត្រឡប់ទៅកាន់លំនៅដ្ឋានរៀងៗខ្លួនវិញ៕

អត្ថបទ៖ ដំបងក្រញូង

Telegram-Troryorng
Share.