កីឡាករ Ikhsan Fandi ខ្សែប្រយុទ្ធ​របស់ក្រុម​ជម្រើស​ជាតិ​សិង្ហបុរី បច្ចុប្បន្នកំពុងប្រកបអាជីពឲ្យក្រុម BG Pathum United សមាជិកលីគកំពូលរបស់ប្រទេសថៃ បានស៊ុតបញ្ចូលទី៤គ្រាប់ម្នាក់ឯង ប្រើពេលត្រឹមតែ១១នាទីប៉ុណ្ណោះ ក្នុងជំនួបយកឈ្នះ PT Prachuap ក្នុងលទ្ធផល ៧-២ នៅកីឡដ្ឋាន BG។

ខ្សែប្រយុទ្ធវ័យ២២ឆ្នាំរូបនេះក៏បានក្លាយជាកីឡាករអាស៊ានដំបូងគេដែលអាចស៊ុតបញ្ចូលទី៤គ្រាប់ក្នុងមួយប្រកួតនៅក្នុងលីគកំពូលរបស់ប្រទេសថៃ Thai League 1។

Ikhsan Fandi គឺជាកូនប្រុសទី២របស់លោក Fandi Ahmad កើត​នៅ​ឆ្នាំ​១៩៩៩ ធ្លាប់ប្រកប​អាជីព​នៅ​ក្លិប​បាល់ទាត់ Jerv សមាជិក​ក្នុង​ពានរង្វាន់​លីគ​លំដាប់​ទី២​ប្រទេស​ន័រវែស។ ខ្សែ​ប្រយុទ្ធ​រូប​នេះ​មាន​កម្ពស់ ១.៨៣ម៉ែត្រ បាន​ចុះកិច្ចសន្យា​កីឡាករ​អាជីព​ដំបូង​ជាមួយ​ក្រុម Home United នៅ​ឆ្នាំ​២០១៦ ហើយ​នៅ​ឆ្នាំ​២០១៧-១៨ បាន​ចូលរួម​ក្រុម Young Lions និង​នៅ​ឆ្នាំ​២០១៩-២០ ចូលរួម​ក្នុង​ក្រុម Raufoss សមាជិក​ពានរង្វាន់​លីគ​ទី២​ប្រទេស​ន័រវែស ហើយថ្មីៗនេះចុងឆ្នាំ២០២១ ផ្លាស់ទៅចូលរួមលីគ​ប្រទេស​ថៃ ជាមួយ​ក្រុម BG Pathum United ដូចបងប្រុសខ្លួន Irfan Fandi

តារាងចំណាត់ថ្នាក់លីគកំពូលថៃគិតត្រឹមសប្តាហ៍ទី២៨៖

Telegram-Troryorng
Share.