អតីតគ្រូបង្វឹក FC Barcelona លោក Ronald Koeman ត្រៀមខ្លួនវិលត្រលប់ទៅដឹកនាំក្រុមជម្រើសជាតិហូឡង់វិញ នៅដើមឆ្នាំ២០២៣ ដើម្បីជំនួសលោក Louis van Gaal បន្ទាប់ពីចប់ព្រឹត្តិការណ៍ FIFA World Cup 2022 នៅប្រទេសកាតារ។

មូលហេតុនៃការចាកចេញរបស់លោក Louis van Gaal គឺដើម្បីសម្រាកព្យាបាលជំងឺមហារីកប្រូស្តាត នេះបើយោងតាមការចេញផ្សាររបស់ស្ថានីយទូរទស្សន៍ប្រចាំនៅប្រទេសហូឡង់ ដូច្នេះគ្រូបង្វឹកវ័យ៧០ឆ្នាំរូបនេះត្រូវបង្ខំចិត្តលាឈប់ពីតំណែងមុនពេលកំណត់។

លោក Ronald Koeman ទំនេរ​ពី​ការងារ​ចាប់​តាំង​ពី​ត្រូវ​ Barcelona បណ្ដេញ​ចេញ​កាល​ពី​ខែ​តុលា ​បន្ទាប់ពីការដឹកនាំជួបនូវលទ្ធផលមិនសមប្រកបផ្ទួនៗ៕

Telegram-Troryorng

Share.