អាមេរិក – តារា​ចម្រៀង​ល្បី Britney Spears កំពុង​តែ​ប្រយុទ្ធ​ក្នុង​ចម្បាំង​ថ្មីមួយ​ទៀត​ ដោយ​លើក​នេះ​តារា​ចម្រៀង​រូប​នេះ​បាន​បដិសេធ​មិន​ព្រម​បង់​ថ្លៃ​ចំណាយ​ផ្នែក​ច្បាប់​ដែល​មាន​ទឹក​ប្រាក់​រហូត​ដល់​ ៦៦០,០០០$ ដុល្លារ​ ដែល​ស្នើ​ដោយ​លោកស្រី​ Lynne Spears (អ្នក​ម្ដាយ​បង្កើត​របស់​អ្នក​នាង​)។

លោក​ Mathew Rosegart ដែល​ជា​មេធាវី​របស់​តារា​ចម្រៀង​ល្បី​បាន​ឡើង​តុលាការ​ក្នុង​សប្ដាហ៍​ដើម្បី​បដិសេធ​មិន​ព្រម​បង់​ថ្លៃ​ចំណាយ​ផ្នែក​ច្បាប់​ជំនួស​ម្ដាយ​របស់​តារា​ចម្រៀង​នេះ​នោះ​ទេ។ នៅ​ក្នុង​លិខិត​ដែល​មេធាវី​រូប​នោះ​ដាក់​ចូល​ទៅ​តុលាការ​បាន​លើក​ឡើង​ថា​ «រយៈ​ពេល​រាប់​សិប​ទស្សវត្សរ៍​ហើយ​ដែល​ម្ចាស់​បទ​ My heart Will Go on រូប​នេះ​បាន​ដើរ​តួនាទី​ជា​មេគ្រួសារ​រក​ប្រាក់​ចិញ្ចឹម​បីបាច់​អ្នក​ផ្ទះ​របស់​ខ្លួន​»

សម្រាប់​​ពាក្យ​បណ្ដឹង​ទាមទាមរ​របស់​លោក​ស្រី Lynne មិនមាន​ឯកសារ​ច្បាប់​ណាមួយ​គាំទ្រ​នោះ​ឡើយ​ ដើម្បី​ឱ្យ​លោក​ស្រី​អាច​ប្រមូល​ផ្ដុំ​ប្រាក់​ពី​អចលនទ្រព្យ​របស់​ Spears ព្រោះ​ Britney បាន​ចំណាយ​ប្រាក់​ប្រមាណ​ ១,៧​លាន​ដុល្លារ​​អាមេរិក​ជួយ​ដល់​ចំណាយ​ការ​រស់​នៅ​របស់​ម្ដាយ​ខ្លួន​។

មេធាវី​នោះ​បាន​បន្ត​ទៀត​ថា​ លោក​ស្រី Lynne បាន​រស់​នៅ​ផ្ទះ​ធំ មាន​តម្លៃ​ថ្លៃ​របស់​ Britney Spears ក្នុង​តំបន់​ Kentwood ដោយ​ក្នុង​នោះ​ Britney បាន​ចាយ​លើ​ថ្លៃ​ផ្សេង​ដូច​ជា​​សេវាទូរស័ព្ទ​,ថ្លៃ​ធានារ៉ាប់រង​,ថ្លៃ​ពន្ធ​លើ​អចល​នទ្រព្យ​,និង​​តំហែ​ទាំ​រក្សា​ផ្សេង​របស់​ផ្ទះ​។

មេធាវី​ដដែល​បាន​លើក​ឡើង​ឪពុក​របស់​ខ្លួន​គឺ​លោក​ Jamie Spears គឺ​មាន​ប្រវត្តិ​ចាត់ចែង​ហិរញ្ញវត្ថុ​របស់​តារា​ចម្រៀង​រូប​នេះ​មិន​បាន​សម​ប្រកប​ដោយ​លោក​ធ្លាប់​បាន​ក្ស័យ​ធុន​មុន​នឹង​កូន​ស្រី​ខ្លួន​ល្បីល្បាញ​ហើយ​ទទួល​បាន​ប្រាក់​ចំណូល​ច្រើន​ ក្នុង​នោះ​លោក​ Jamie ថែម​ទាំង​​រក​បាន​ប្រាក់​៦​លាន​ដុល្លារ​ ខណៈ​ដែល​លោក​ទទួល​បាន​សិទ្ធិ​គ្របគ្រង​ចាត់​ចែង​លើ​ទ្រព្យ​សម្បត្តិ​របស់​កូន​ស្រី​។

ថ្មីៗ​នេះ​ Britney ធ្លាប់​បាន​ហៅ​ម្ដាយ​របស់​ខ្លួន​នៅ​លើ IG ដោយ​និយាយ​ថា​ម្ដាយ​របស់​ខ្លួន​អាក្រក់​ជាង​ម្ដាយ​អប្រិយ​ក្នុង​ភាព​យន្ត​ដែល​អ្នក​នាង​បាន​សម្ដែង​ផង​ដែរ​។ ជាង​នោះ​ទៀត​ Spears បាន​ចែក​ឃ្លីបវិដេអុមួយ​ដែល​បង្ហាញ​ពី​តួ​អង្គ​របស់​ខ្លួន​កំពុង​តែ​អង្គុយ​​យំ​នៅ​លើ​ឥដ្ឋក្នុង​បន្ទប់​ទឹក​ ហើយ​ត្រូវ​បាន​គេប្រាប់​ថា​នាង​គ្មាន​អ្នក​ណា​ចង់​បាន​នោះ​ទេ​ វត្តមាន​របស់​នាង​គឺ​ជា​ការ​ភ្លាត់​ស្នៀត​របស់​ម្ដាយ​ដែល​សម្ដែង​ដោយ​តារាសម្ដែង​ Kim Cattrall។

ប៉ុន្តែ​ក្រោយ​មក​ Spears បាន​កែសម្រួល​ Caption របស់​ខ្លួន​នៅ​លើ​ Instagram វិញ​ថា​៖​ «ឈុត​នៅ​ក្នុង​ភាពយន្ត​ដែល​ខ្ញុំ​បាន​សម្ដែង​។ នៅ​ពេល​ដែល​ខ្ញុំ​បាន​ផ្សងព្រេង​ដើម្បី​ស្វែង​រក​ម្ដាយ​របស់​ខ្ញុំ​ ប៉ុន្តែ​គាត់​មិន​ចង់​ជួប​ខ្ញុំ​នោះ​ទេ​។ ពិត​ជា​ខ្លោច​ផ្សារ​ចិត្ត​ណាស់​!!! ប៉ុន្តែ​រឿង​នេះ​វា​នៅ​អាក្រក់តិច​ជាង​អ្វី​ដែល​ម្ដាយ​បង្កើត​បាន​ធ្វើ​ដាក់​ខ្ញុំ​នៅ​ក្នុង​ជីវិត​ពិត​….៕

ប្រភព៖ nzherald

Telegram-Troryorng
Share.