ខ្សែប្រយុទ្ធ Son Heung-min បច្ចុប្បន្នកំពុងលេងឲ្យក្លិបបាល់ទាត់ Tottenham Hotspur សមាជិកលីគកំពូលរបស់ប្រទេសអង់គ្លេស English Premier League បានបញ្ចប់ការងារស្ម័គ្រចិត្តចំនួន៥៤៤ម៉ោង ក្នុងការបំពេញកាតព្វកិច្ចយោធា នៅក្នុងប្រទេសកូរ៉េខាងត្បូង។

តាមពិតទៅ Son Heung-min បានគេច​ផុត​ពី​ការ​​បំពេញ​កាតព្វ​កិច្ច​យោ​ធា​រយៈពេល​ជិត​២​ឆ្នាំ បន្ទាប់ពីជួយ​ឲ្យ​ក្រុម​បាល់​ទាត់​ជម្រើស​ជាតិ​កូរ៉េ​ខាង​ត្បូង ឈ្នះ​មេដាយ​មាស​ក្នុង​ព្រឹត្តិការណ៍ Asian Games​ កាលពីឆ្នាំ២០១៨ នៅទីក្រុងហ្សាការតា ប្រទេសឥណ្ឌូណេស៊ី

ដូច្នេះការបំពេញកាតព្វកិច្ចយោធារបស់ Son Heung-min ថយមកត្រឹម៥៤៤ម៉ោងហើយកីឡាករវ័យ២៩ឆ្នាំរូបនេះអាចចូលរួមតែពេលទំនេរប៉ុណ្ណោះដូចជា FIFA Day ជាដើម៕

Telegram-Troryorng

Share.