កាលពីព្រឹកថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២២ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា អាយុក្រោម២៣ឆ្នាំ ត្រូវបានចាប់ឆ្នោតនៅពូល B សម្រាប់ប្រភេទកីឡាបាល់ទាត់ លើវិញ្ញាសាបុរស ក្នុងព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ លើកទី៣១ នៅប្រទេសវៀតណាម។

ភ្លាមៗនោះលោក Keisuke Honda អ្នកចាត់ការទូទៅក្រុមជម្រើសជាតិកម្ពុជាលើកឡើងដូច្នេះថា៖«ខ្ញុំ​គិត​ថាពូលទាំង២មិន​ងាយ​ស្រួលនោះ​ទេ ពួកយើងនឹងធ្វើឱ្យអស់ពីសមត្ថភាព, អរគុណសម្រាប់ការគាំទ្រពួកយើង»។

សម្រាប់បាល់ទាត់លើវិញ្ញាសាបុរសចែក​ជា​២ពូល​មាន៖
-ពូល A មាន​វៀតណាម, ឥណ្ឌូណេស៊ី, មីយ៉ាន់ម៉ា, ហ្វីលីពីន,​ទីម័រខាងកើត
-ពូល B មាន ថៃ, ម៉ាឡេស៊ី, កម្ពុជា, សិង្ហបុរី, ឡាវ។

ខាងក្រោមនេះគឺជាកម្មវិធីប្រកួតបាល់ទាត់បុរស ក្នុងការប្រកួត​កីឡាសុីហ្គេម លើកទី៣១ នៅប្រទេសវៀតណាម៖

លទ្ធផល​ឆ្នាំ​ចាស់​២០១៩ កន្លង​ទៅ​កម្ពុជា បាន​ឡើង​ទៅ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​ជា​លើក​ដំបូង​របស់​ខ្លួន​ក្នុង​ប្រវត្តិសាស្រ្ត ក្រោយ​ឈ្នះ​វគ្គ​សន្សំ​ពិន្ទុ​ក្នុង​ពូល ២លើក ស្មើ១លើក ចាញ់១លើក ឈរលខ២ ប្រចាំ​ពូល A។

ប៉ុន្តែនៅ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​កម្ពុជា ចាញ់​វៀតណាម ៤-០ និង​បន្ត​ចាញ់​មីយ៉ាន់ម៉ា ២-២ (Penalty ៥-៤) ក្នុងវគ្គ​ដណ្តើម​ចំណាត់​ថ្នាក់​លេខ៣។

សូម​បញ្ជាក់​ថា​ព្រឹត្តិការណ៍​កីឡា​ស៊ីហ្គេម​លើក​ទី៣១​ឆ្នាំ​២០២១ គ្រោង​រៀបចំ​ឡើង​នៅ​ចន្លោះ​ថ្ងៃ​ទី១២ ដល់២៣ ខែ​ឧសភា ឆ្នាំ​២០២២ ដោយ​មាន​ប្រទេស​ក្នុង​តំបន់​ចំនួន​១១ ត្រៀម​បញ្ជូល​អត្តពលិក​សរុប​ប្រមាណ​ជាង​៧០០០នាក់ ចូលរួម​ប្រកួត​ប្រជែង​លើ​៤០​ប្រភេទ​កីឡា ដែល​សរុប​ចំនួន​៥២៦​វិញ្ញាសា៕

Telegram-Troryorng
Share.