ការប្រកួតពានរង្វាន់ជម្រើសជើងឯកខេមបូឌានព្រីមៀរលីគ ២០២២ (សប្តាហ៍ទី៦) ត្រូវបានគណៈកម្មការវិន័យ និងគណៈកម្មការឧទ្ទរណ៍ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា សម្រេចមិនអនុញ្ញាតឲ្យមានទស្សនិកជនចូលគាំទ្រផ្ទាល់នៅកីឡដ្ឋាន ខ.ភ.មរវាងការប្រកួត កងយោធពលខេមរភូមិន្ទ ប្រកួតជាមួយ វិសាខា ចុងសប្តាហ៍នេះឡើយ។

មូលហេតុនៃការពិន័យមានដូចជា៖
ប្រការ១: ត្រូវពិន័យក្រុមសមាគមកីឡាបាល់ទាត់ កងយោធពលខេមរភូមិន្ទ មិនឲ្យមានទស្សនិកជនចូលទស្សនាពេលធ្វើម្ចាស់ផ្ទះ និងពិន័យជាទឹកប្រាក់ ១.០០០.០០០ (មួយលាន)រៀល ពីបទអ្នកគាំទ្រ ULTRA ARMY ស្រែកជេរប្រមាថចំពោះ មន្ត្រីការប្រកួត។ យោងប្រការ៥៤ ប្រការ៦០ និងប្រការ៦៧ នៃក្រមវិន័យសហព័ន្ធកីឡាបាល់ទាត់កម្ពុជា។

ប្រការ៥៤: ការញុះញង់សាធារណជន
– ជនណាដែលញុះញង់សាធារណជននៅក្នុងអំឡុងពេលប្រកួត និងត្រូវព្យួរចំនួនពីរប្រកួត និងពិន័យជាប្រាក់ចំនួន៥០០ ០០០រៀលយ៉ាងតិច។

ប្រការ៦០: ការបង្ខិតបង្ខំ
– ជនណាដែលប្រើប្រាស់អំពើហឹង្សា ឬគំរាមកំហែង ដើម្បី ដាក់សម្ពាធទៅលើមន្ត្រីការប្រកួតណាមួយឲ្យចាត់វិធានការច្បាស់លាស់ ឬរារាំងមិនឲ្យបំពេញភារកិច្ចដោយសេរី តាមវិធីណាមួយផ្សេងទៀត និងទទួលទណ្ឌកម្មដោយការពិន័យជាប្រាក់យ៉ាងហោចណាស់ ៣០០.០០០រៀល និងលូរមួយប្រកួត។ ទណ្ឌកម្មនេះប្រាសចាកប្រការ៣២ ដែលចែងថាទណ្ឌកម្មមិនអាចបូកផ្សំជាមួយទណ្ឌកម្មផ្សេងទៀត។

ប្រការ៦៧: ទំនួលខុសត្រូវចំពោះការប្រព្រឹត្តរបស់ទស្សនិកជន
១. សមាគមម្ចាស់ផ្ទះ ឬក្លិបម្ចាស់ផ្ទះត្រូវតែទទួលខុសត្រូវចំពោះការប្រព្រឹត្តមិនសមរម្យរបស់ទស្សនិកជនដោយមិនគិតថាជា ឥរិយាបថមានពិរុទ្ធភាព ឬការភាន់ច្រឡំមានពិរុទ្ធភាពឡើយ និងដោយអាស្រ័យតាមស្ថានភាពអាចទទួលកាតផាកពិន័យ។ ទណ្ឌកម្មបន្ថែមអាចត្រូវបានអនុវត្ត ក្នុងករណីធ្ងន់។
២. ការទទួលខុសត្រូវដូចបានរៀបរាប់ក្នុងវាក្យខណ្ឌ១និង២ពាក់ព័ន្ធផងដែរជាមួយការប្រកួតដែលរៀបចំនៅលើទៅទីលានអព្យាក្រឹត្យ និងនៅពេលការប្រកួតប្រជែងផ្តាច់ព្រ័ត្រ៕

Telegram-Troryorng
Share.