កំពង់ឆ្នាំង ៖ អគ្គិភ័យលេបត្របាក់អស់ផ្ទះមួយខ្នង អស់ទាំងទ្រព្យសម្បត្តិ លុយកាក់ ដោយសារទុស្សេចរន្តភ្លើង បង្កឲ្យភ្ញាក់ផ្អើលកាលពីវេលាម៉ោង៨ព្រឹក ថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២២ ស្ថិតនៅក្នុងភូមិម៉ុងបារាំង សង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ។

ម្ចាស់ផ្ទះរងគ្រោះឈ្មោះ រស់ សុផាត ជាស្ត្រីម៉េម៉ាយ អាយុ៦៦ឆ្នាំ មានកូន២នាក់ រស់នៅផ្ទះកើតហេតុ ដែលសង់អំពីឈើប្រក់ស័ង្កសី ទំហំ៥ម៉ែត្រx៧ម៉ែត្រ ត្រូវបានភ្លើងឆេះអស់ទាំងស្រុង អស់ទាំងទ្រព្យសម្បត្តិ លុយ៧០មុឺនរៀល ។

តាមសមត្ថកិច្ចបានឲ្យដឹងថា គ្រោះអគ្គិភ័យខាងលើផ្តើមចេញពីទុស្សេចរន្តអគ្គិសនី ត្រូវបានរថយន្តពន្លត់អគ្គិភ័យរបស់ស្នងការខេត្តចំនួន៤គ្រឿង ចេញទៅអន្តរាគមន៍ បាញ់ទឹកពន្លត់ កុំឲ្យឆេះរាលដល់ផ្ទះជិតខាង ៕

Share.