បាត់ដំបង៖ ទំនាស់ពាក្យសម្តីតិចតួចក្នុងគ្រួសាររវាងបងប្អូនបង្កើតក្លាយជាហិង្សាបង្ហូរឈាមបណ្តាលឲ្យស្លាប់ម្នាក់នៅក្នុងថ្លុកឈាម។

លោកវរសេនីយ៍ឯក សន និល អធិការនគរបាលស្រុករតន:មណ្ឌលបានប្រាប់ឲ្យដឹងថា ករណីហិង្សាក្លាយជាឃាត កម្មនេះបានកើតឡើង ត្រង់ចំណុចព្រៃ តាអោស ស្ថិតក្នុងភូមិស្វាយស ឃុំត្រែង ស្រុករតន:មណ្ឌល ខេត្តបាត់ដំបង កាលពីវេលារំលងអាធ្រាតថ្ងៃទី ០៨ ឈានចូលថ្ងៃទី ០៩ ខែមេសា ឆ្នាំ ២០២២។

ជនបង្កឈ្មោះសេង គន្ធា ភេទប្រុស អាយុ ២៩ឆ្នាំមានសតិមិនគ្រប់ត្រូវជាប្អូនប្រុសបង្កេីតរបស់ជនរងគ្រោះឈ្មោះ សេង ភត្រា អាយុ ៣២ឆ្នាំ រស់នៅក្នុងភូមិ/ឃុំជាមួយគ្នា។ ហើយនៅយប់កើតហេតុជនសង្ស័យជាប្អូនក្រោយមានអារម្មណ៍រវើរវាយច្របូកច្របល់បានរករឿងឈ្លោះជាមួយនឹងបងប្រុស រហូតទាញបានចបកាប់នៅក្បែរខ្លួន វាយសំ ពងទៅលើបងប្រុសជាច្រើនកន្លែង នឹងបានយកអង្កត់អុសដែលមានរងើកភ្លើងមកដុតរោលលើរូបរាងកាយរបស់បងប្រុសថែមទៀត បណ្តាលឲ្យរងរបួសធ្ងន់ និងប៉ុន្មានម៉ោងក្រោយបានស្លាប់ពេលកំពុងសង្គ្រោះនៅមន្ទីរពេទ្យ។

ដោយអត់ទ្រាំមិនបានជាមួយនឹងអំពើឃោរឃៅនេះ លោកសន សេង អាយុ៥៦ ឆ្នាំ ត្រូវជាឪពុកបង្កេីតរបស់ជនរងគ្រោះ ក៏ដូចជាជនសង្ស័យ ព្រឹកឡើងបានទៅរាយការណ៍ និងប្តឹងដល់សមត្ថកិច្ចឲ្យចុះទៅឃាត់ខ្លួនជនបង្កតែម្តង។

លោកវរសេនីយ៍ឯក សន និល បានបន្តថា សំណុំរឿងខាងលើផ្នែកជំនាញបានបញ្ជូនបន្តទៅកាន់ការិយាល័យជំ នាញ នៃស្នងការនគរបាលខេត្ត ដើម្បីអនុវត្តតាមនីតិវិធី៕

អត្ថបទ៖ដំបងក្រញូង

Telegram-Troryorng
Share.