Fashion ​ពណ៌​បៃតង​បែប​ធម្មជាតិ​ដ៏​ស្រស់​ស្អាត​របស់​គូស្នេហ៍​ DJ ល្បី​ឈ្មោះ​ Alex និង​គូស្នេហ៍​ជា​អ្នក​ច្នៃ​ម៉ូដ​សំលៀកបំពាក់​ Christ Divah កំពុង​តែ​ផ្ទុះ​ការ​សរសើរ​យ៉ាង​ខ្លាំង​ ​ក្នុង​នោះ​សូម្បី​តារា​ចម្រៀង​ Original កញ្ញា​ Adda ក៏​មិន​អាច​អត់ទ្រាំ​មិន​សរសើរ​មិន​បាន​ដែរ​។

នៅ​ក្នុង​កម្មវិធី​ជប់លាង​ដ៏​ធំ​មួយ​ដែល​គូស្នេហ៍​ដ៏​ល្បី​លើ​បណ្ដាញ​ទំនាក់ទំនង​សង្គម​ទៅ​ចូលរួម​​ដើម្បី​ Entertain ភ្ញៀវ​កិត្តិយស​នោះ​កំពុង​តែ​ទទួល​បាន​ការ​សរសើរ​យ៉ាង​ច្រើន​ពី​សាធារណជន​ដោយ​សារ​តែ​ម៉ូដ​សំលៀកបំពាក់​និង​ការ​តុបតែង​ខ្លួន​ស្អាត​មិន​ចេះ​ជាន់​គ្នា​របស់​អ្នក​ទាំងពីរ​។

ជាមួយ​គ្នា​នោះ​ដែរ​គេ​ឃើញ​សូម្បី​តែ​​តារា​ចម្រៀង​ original ដ៏​ល្បីល្បាញ​មួយ​រូប​គឺ​អ្នក​នាង​ Adda Angel ក៏​បាន​ចូលមក​ផ្ដល់​ Emoji រូប​តុក្កតា​កាន់​បេះដូង​ដែល​បង្ហាញ​ពី​ការ​ស្រលាញ់​ ពេញចិត្ត​និង​សរសើរ​ចំពោះ​គូស្នេហ៍​មួយ​គូ​នេះ​ដូច​ មិន​ខុស​ពី​អ្នក​គាំទ្រ​ផ្សេងៗ​ទៀត​នោះ​ឡើយ​។

នៅ​ក្នុង​កម្មវិធី​ដ៏​អធិកអធម​នោះ​ក៏​មាន​វត្តមាន​ចូលរួម​ពី​តារា​ចម្រៀង​ដ៏​ល្បី​មួយ​រូប​ប្រចាំ​ផលិតកម្ម​ហង្សមាស​កញ្ញា​ យូរី ដែល​បទ​ចម្រៀង​ «រាំ​តោង» របស់​កញ្ញា​កំពុង​តែ​ផ្ទុះ​ការ​គាំទ្រ​និង​មាន​ការ​យក​ទៅ​ច្រៀង​និង​រាំ​លេង​ជា​បណ្ដើរ​ៗ​ហើយ​។

ចង់​ដឹង​ថាសំលៀក​បំពាក់​បែប​ Fashion របស់​គូស្នេហ៍ Alex និង​ Christ គួរ​ឱ្យ​ចាប់​អារម្មណ៍​យ៉ាង​ណា​សូម​ទស្សនា​ខាង​ក្រោម​៖

ប្រភព៖ ALEX MATT អេឡិច

Telegram-Troryorng
Share.