បាត់ដំបង៖ រថយន្តព្រុសមួយគ្រឿង បានផ្ទុះឆេះស្ទើរអស់ទាំងស្រុង​ ខណ:ម្ចាស់ចតចោល នៅរំលងអាធ្រាតឈានចូលថ្ងៃទី ១០ ខែមេសា ឆ្នាំ ២០២២ នៅត្រង់ចំណុចក្នុងបរិវេណវិទ្យាល័យកំរៀង ក្នុងភូមិអូរដា ឃុំអូរដា ស្រុកកំ រៀង ខេត្តបាត់ដំបង។

ម្ចាស់រថយន្តមានឈ្មោះធឿន សុផាត់ ភេទប្រុស អាយុ ៤៩ឆ្នាំស្នាក់នៅកន្លែងកើតហេតុក្នុងសាលាវិទ្យាលយ័កំ រៀង។ ជនរងគ្រោះនៅយប់កើតហេតុបានចតរថយន្តនៅខាងមុខបន្ទប់សម្រាកដូចសប់ដង រហូតដល់ពាក់កណ្តា លអាធ្រាតក៏ស្រាប់តែលឺសំឡេងផ្ទុះឡើង បានបន្តិចក៏មានអណ្តាតភ្លើងឆាបឆេះនៅផ្នែកខាងមុខរថយន្ត ហើយ ឆាបឆេះយ៉ាងខ្លាំងបង្កការភ្ញាក់ផ្អើលឡើងតែម្តង។

រថយន្តដែលផ្ទុះឆេះខាងលើម៉ាកតូយ៉ូតាព្រុស ពណ៌ស ពាក់ស្លាកលេខបាត់ដំបង ២B- ៧៥៤៦ រងការខូចខាតនៅផ្នែកម៉ាស៊ីន និងទ្វាមុខខាងស្តាំធ្ងន់ធ្ងរ៕

អត្ថបទ៖ ដំបងក្រញូង

Telegram-Troryorng

Share.