កីឡាការិនីជឺជិតស៊ូជម្រើសជាតិកម្ពុជា ខាន់ ចេសា ទទួលបានចំណាត់ថ្នាក់លេខ១ ក្នុង​ការ​ប្រ​កួត​កី​ឡា​ជឺ​ជិត​ស៊ូ​Pan Jiu Jitsu 2022 ឬ Brazilian Jiu-Jitsu Pan American Championship 2022 ដែលរៀបចំដោយសហព័ន្ធអន្តរជាតិប្រេស៊ីល Jiu-Jitsu (IBJFF)។

ការ​ប្រ​កួត​ដ៏​ធំ​ប្រ​ចាំ​ឆ្នាំ​នេះ បាន​ធ្វើ​ឡើង​រយៈ​ពេល៤​ថ្ងៃ ចាប់​ពី​ថ្ងៃ​ទី​៦-១០ ខែ​មេសា ដែលធ្វើឡើងនៅ Silver Spurs Arena នៅ​ទី​ក្រុង Florida ដោយ​មាន​អត្ត​ពលិក​ចូល​រួម​ប្រ​មាណ​ជាង ៤,៦០០នាក់ និង​ប្រ​កួត​លើ​វិញ្ញា​សា​ជា​ច្រើន។

គួរដឹងថា ខាន់ ចេសា ត្រូវបានស្ថាប័នកីឡាជឺជិតស៊ូអន្ដរជាតិ ចាត់ទុកជាកីឡាការិនីលំដាប់កំពូលម្នាក់នាពេលបច្ចុប្បន្ន បន្ទាប់ពីនាងបានវិវត្តន៍ខ្លួនយ៉ាងឆាប់រហ័ស រហូតទទួលបានខ្សែក្រវ៉ាត់ខ្មៅ ក្នុងនាមកីឡាការិនីវ័យក្មេងជាងគេលើពិភពលោកត្រឹមវ័យ១៨ឆ្នាំ កាលពីចុងឆ្នាំ២០២០។

អ្វីដែលគួរឲ្យកោតសរសើរ កីឡាការិនីមានឈាមជ័រជាខ្មែររូបនេះ បានបង្ហាញឆន្ទៈ និងត្រៀមខ្លួនជានិច្ច ដើម្បីប្រកួតតំណាងកម្ពុជា ជាក់ស្ដែងដូចកាលពីឆ្នាំ២០១៨ និងឆ្នាំ២០២១៩ កន្លងទៅ ចេសា ក៏បានដណ្ដើមមេដាយមាសកីឡាអាស៊ី និងស៊ីហ្គេម ជូនប្រទេសកម្ពុជាផងដែរ៕

Telegram-Troryorng
Share.