អាមេរិក – តារា​ចម្រៀង​ប៉ុប​ Britney Spears កំពុង​តែ​ពពោះ​កូន​ដំបូង​ជាមួយ​នឹង​គូដណ្ដឹង​ Sam Asghari បុរស​ដែល​អ្នក​នាង​បាន​ហៅ​ថា​ស្វាមី​នៅ​ក្នុង​សេចក្ដី​ប្រកាស​ដំណឹង​ល្អ​របស់​ខ្លួន​។ តារា​ចម្រៀង​រូប​នេះ​បាន​ចែក​រំ​លែក​ដំណឹង​ល្អ​របស់​ខ្លួន​លើ​ប្រព័ន្ធ​ទំនាក់ទំនង​សង្គម​ Instagram។

«ខ្ញុំ​ស្រក​គីឡូ​ជា​ច្រើន​ដោយ​សារ​តែ​ខ្ញុំ​ទៅ​ដើរ​កម្សាន្ត​នៅ​ Maui ប៉ុន្តែ​ពេល​ត្រលប់​មក​វិញ​ខ្ញុំ​គិត​ថា​ខ្ញុំ​ឡើង​គីឡូ​…ខ្ញុំគិត​ថា​តើ​ក្បាល​ពោះ​ខ្ញុំ​កើត​អី​?» តារា​រូប​នេះ​បន្ត​ទៀត​ថា​ «ស្វាមី​របស់​ខ្ញុំ​និយាយ​ថា​ខ្ញុំ​ពពោះ​អាហារ​ ដូច្នេះ​ខ្ញុំ​បាន​ទៅ​យក​ឧបករណ៍​តេស្ដគក៌​មក​…ហើយ​លទ្ធ​ផល​គឺ…ខ្ញុំ​កំពុង​តែ​មាន​ទម្ងន់​!»

តាម​ពិត​ទៅ​ Britney Spears ធ្លាប់​មាន​កូន​ពីរ​នាក់​ជាមួយ​នឹង​អតី​ស្វាមី​លោក​ Kevin Federline នៅ​ក្នុង​ដំណាក់​កាល​នៃ​ទម្ងន់​ដំបូង​នេះ​ Britney និយាយ​ថាខ្លួន​នឹង​ចេញ​ក្រៅ​ឱ្យ​តិច​ជាង​មុន​ដើម្បី​គេច​ពី​ការ​ចាប់​អារម្ម​ណ៍​របស់​ Paparazzi (ក្រុម​ប្រម៉ាញ់​រូប​តារា)។

កូនប្រុស Britney ឆ្វេង និង​ ស្ដាំ (អាវខ្មៅទាំងពីរ)

ដំំណឹង​ល្អ​នេះ​កើត​ឡើង​បន្ទាប់​ពី​បញ្ចប់​ដោយ​ជោគជ័យ​នូវជម្លោះ​ទាមទារ​បញ្ចប់​សិទ្ធិ​​ការ​គ្របគ្រង​​​និង​ក្ដោបក្ដាប់​​លើ​ហិរញ្ញវត្ថុ​និង​ជីវិត​របស់​តារា​ស្រី​នេះ​រយៈ​ពេល​១៣​ឆ្នាំ​ដោយ​ឪពុក​របស់​នាង​។ កាល​ពី​ខែ​វិច្ឆិកា​កន្លង​ទៅ​តុលការ​ Los Angeles បាន​ផ្ដល់​សិទ្ធិ​ចាត់​ចែង​លើ​សុខភាព​ អចលនទ្រព្យ​និង​ហិរញ្ញវត្ថុ​ ក៨​ដូច​សិទ្ធិ​សេរីភាព​ក្នុង​ការ​និយាយ​តបត​ចំពោះ​អ្វី​ដែល​នាង​និយាយ​ថា​មិន​​ទទួល​បាន​ការ​មើល​ថែទាំល្អ​ដិតដល់​ពី​គ្រួសារ​ក្នុង​ពេល​ស្ថិត​ក្រោម​ការ​គ្រប់​គ្រង​និង​មើល​ថែ​ដោយ​ឪពុក​របស់​នាង​នោះ​ឡើយ​។

ជា​ទូទៅ Britney Spears តែងតែ​​ប្រើប្រាស់​បណ្ដាញ​ទំនាក់ទំនង​សង្គម​ដើម្បី​ចែក​រំលែក​ពី​រឿងរ៉ាវ​ក្នុង​ជីវិត​ថ្មី​របស់​ខ្លួន​៕

Telegram-Troryorng

Share.