ភ្នំពេញ៖ ករណីអគ្គិភ័យឆេះសម្ភារះចាស់ៗគរទុកចោលនៅក្បែរជញ្ជាំងឃ្លាំង ហុយផ្សែងខ្មួលខ្មាញ់ បង្កអោយមានការភ្ញាក់ផ្អើលដល់រថយន្ត ពន្លត់អគ្គីភ័យចំនួន២គ្រឿងចេញជួយអន្តរាគមន៍ បាញ់ពន្លត់។

ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង១០និង៣០នាទីព្រឹក ថ្ងៃទី១១ ខែមេសា ឆ្នាំ២០២២ ស្ថិតនៅចំណុ ចអាគារ «ហូមវែរ» ឃ្លាំងផ្គត់ផ្គង់សម្ភារៈសំណង់គ្រប់ប្រភេទស្ថិតនៅផ្ទះលេខ២៣១ ផ្លូវ៥៩៨ ភូមិទំនប់១ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

តាមព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេប្រទះឃើញភ្លើងបានឆាបឆេះគំនរសម្ភារៈដែលទុកចោល និងមានផ្សែងហុយខ្មួលខ្មាញ់ បង្កអោយមានការភ្ញាក់ផ្អើល នាំគ្នាយកបំពង់ពន្លត់អគ្គីភ័យ ទៅជួយបាញ់ពន្លត់ ហើយភ្លាមៗក៏មានរថយន្តពន្លត់អគ្គីភ័យចំនួន ២គ្រឿងបានទៅអន្តរាគមន៍បាញ់ពន្លត់ទើបរលត់។

តាមនគរបាលការិយាល័យបង្ការពន្លត់អគ្គីភ័យបានអោយដឹងថា មូលហេតុដែលកើតមានអគ្គីភ័យនេះ បណ្តាលមក ពីកម្មករឃ្លាំង បោះកន្ទុយបារីចោលទៅលើក្រដាស់ឡាំងជាហេតុបង្កអោយក្លាយជាអគ្គីភ័យបែបនេះ។ ចំពោះសម្ភា រៈចាស់ៗរួមមាន កង់រថយន្ត ក្រដាស់ឡាំង ខ្សែភ្លើង និងសម្ភារៈមួយចំនួនទៀតត្រូវភ្លើងឆេះរងការខូចខាតតែមិនធ្វើអោយឆេះរាលដាល់ទៅដល់ឃ្លាំងសម្ភារៈគ្រឿងសំណង់ឡើយ៕

អត្ថបទ៖ សេង សាវី

Telegram-Troryorng
Share.