Garnacho និង Ronaldo

ខ្សែប្រយុទ្ធវ័យ៣៧ឆ្នាំ Cristiano Ronaldo បានស៊ុតបញ្ចូលទី៣គ្រាប់ម្នាក់ឯង(Hat-Trick)នៅក្នុងជំនួបដែលបិសាចក្រហម Man United យកឈ្នះ Norwich City ក្នុងលទ្ធផល ៣-២ នៅកីឡដ្ឋាន Old Trafford ក្របខណ្ឌកំពូលរបស់ប្រទេសអង់គ្លេស English Premier League សប្តាហ៍ទី៣២។

ក្រោយចប់ការប្រកួតយុវជនឆ្នើមសញ្ជាតិអាហ្សង់ទីន Alejandro Garnacho បានបង្ហោះលើគណនី Instagram ដូច្នេះថា៖«កីឡាករល្អបំផុតគ្រប់ពេលវេលា (Greatest of all time)»។

ភ្លាមៗនោះខ្សែប្រយុទ្ធសញ្ជាតិអាហ្សង់ទីន Sergio Aguero ចូលទៅ Comment ថា«ពីព្រោះអ្នកមិនដែលលេងជាមួយកីឡាករល្អបំផុត Leo Messi នោះទេ»។

បច្ចុប្បន្នកីឡាករវ័យក្មេងសញ្ជាតិអាហ្សង់ទីន Garnacho ក៏បាន Unpinned ការឆ្លើយតបរបស់ Sergio Aguero ហើយឥឡូវនេះបាន Pin ការឆ្លើយតបរបស់ Cristiano Ronaldo វិញម្តង។

រូបភាព Garnacho ថតជាមួយ Messi នៅក្នុងជម្រើសជាតិអាហ្សង់ទីន
Telegram-Troryorng
Share.