បាត់ដំបង៖ សមត្ថកិច្ចបាននាំខ្លួនមេខ្យល់ម្នាក់ទៅតុលាកា ក្រោយធ្វើសកម្មភាពនាំពលករលួចឆ្លងដែនចូលក្នុងប្រ ទេសថៃដោយខុសច្បាប់។

នៅចុងសប្តាហ៍កន្លងមកនេះកម្លាំងផ្នែកជំនាញប្រចាំគោលដៅតំបន់ព្រំដែន បានបញ្ជូនខ្លួនជនសង្ស័យជាមេខ្យល់ម្នាក់ទៅអនុវត្តទោស ក្រោយបង្ក្រាប ​និងឃាត់ខ្លួនបានពេលកំពុងនាំពលករលួចឆ្លងដែនចូលទឹកដីថៃដោយមិនមា នច្បាប់អនុញ្ញាត។

ជនសង្ស័យជាមេខ្យល់ឈ្មោះ សោម បូរិទ្ធ ភេទប្រុស អាយុ ៣៣ឆ្នាំ មានទីលំនៅភូមិគីឡូ១៣ ឃុំសន្តិភាព ស្រុក សំពៅលូន ខេត្តបាត់ដំបង។

ចំណែកពលករដែលត្រូវមេខ្យល់នាំទៅមានឈ្មោះ ប៊ុន សុភាព ភេទប្រុស អាយុ ៤៣ឆ្នាំ និងឈ្មោះលូត ឡឹង ភេទ ស្រីអាយុ៤២ឆ្នាំ ទាំងពីរនាក់ជាប្ដីប្រពន្ធមានទីលំនៅ ភូមិឆ្កែខាំប្រើស ឃុំព្រែកជីក ស្រុកមោងឬស្សី ខេត្តបាត់ដំបង ដោយទាំងពីនាក់ប្តីប្រពន្ធបានបង់លុយថ្លៃឈ្នួលទៅឲ្យមេខ្យល់នាំផ្លូវក្នុងម្នាក់ចំនួន ៥៥០០បាត (ប្រាក់ថៃ)។

បច្ចុប្បន្នពលករទាំងពីរនាក់ត្រូវសមត្ថកិច្ចអប់រំណែនាំ រួចឱ្យវិលត្រឡប់ទៅលំនៅដ្ឋានវិញ រីឯជនសង្ស័យជាមេខ្យល់ត្រូវបានបញ្ជូនទៅចាត់ការបន្តតាមផ្លូវច្បាប់៕

អត្ថបទ៖ដំបងក្រញូង

Telegram-Troryorng
Share.