បន្ទាយមានជ័យ៖ ភ្លៀងផ្គររន្ទះ លាយឡំខ្យល់កន្ត្រាក់ បានធ្វើឲ្យប៉ះពាល់ផ្ទះរបស់ប្រជាពលរដ្ឋជិត៨០ខ្នង នៅក្នុង ឃុំចំនួនបួន នៅក្រុងស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ កាលពីល្ងាចថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២២។


តាមអាជ្ញាធរស្រុកស្វាយចេក បានឲ្យដឹងថា ក្រោយពីមានភ្លៀងមួយមេធំ លាយឡំផ្គររន្ទះ និងខ្យល់កន្ត្រាក់ បានធ្វើឲ្យផ្ទះរបស់ប្រជាពលរដ្ឋចំនួន៤ឃុំ នៅស្រុកស្វាយចេក រងការខូចខាតចំនួន៧៨ខ្នង ដែលក្នុងនោះមាននៅ ក្នុងឃុំតាផូ ឃុំសារង្គ ឃុំទ្រាស ឃុំរលួស។ ក្រោយពីភ្លៀងរាំង អាជ្ញាធរសមត្ថកិច្ចនៅមូលដ្ឋាននីមួយៗ ចុះពិនិត្យឃើញថា ផ្ទះរបស់ប្រជាពលរដ្ឋដែលប៉ះពាល់ខូចខាតដោយខ្យល់កន្ត្រាក់នេះ គឺសរុបសង្ហសីជាចំនួន៩៧៨សន្លឹក។ តែចំពោះ គ្រោះធម្មជាតិនេះគឺមិនបានធ្វើឲ្យពលរដ្ឋណាម្នាក់រងរបួស ឬបាត់បង់ជិវិតឡើយ។

អាជ្ញាធរស្រុកស្វាយចេកបានបន្តថា កងកម្លាំងចម្រុះ រួមនិងអាជ្ញាធរនិងចុះជួយជួសជុលផ្ទះរបស់ប្រជាពលរដ្ឋឡើងវិញ បន្ទាប់ពីជួបគ្រោះធម្មជាតិនេះ៕

អត្ថបទ៖ប៉ោយប៉ែត

Telegram-Troryorng
Share.