បាត់ដំបង ៖ អាជ្ញាធរខេត្តបាត់ដំបងបានអំពាវនាវឲ្យប្រជានេសាទប្រគល់ឧបករណ៍នេសាទខុសច្បាប់ផ្សេងៗ កុំគេច វេះត្រូវប្រមូលឲ្យអាជ្ញាធរជាបន្ទាន់ ដើម្បីការពារធនធានមច្ឆាជាតិឲ្យសំបូរឡើងវិញ។

កាលពីពេលថ្មីនេះ អាជ្ញាធរខេត្តបាត់ដំបងបានប្រកាសជូនដំណឹងដល់ប្រជាពលរដ្ឋដែលរស់នៅក្នុងខេត្តបាត់ដំបង ពិសេសប្រជានេសាទជុំវិញតំបន់ដែនទឹកបឹងទន្លេសាប ឲ្យចូលរួមបញ្ឍប់ការប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់គ្រប់ប្រភេទ ដើម្បីជាប្រយោជន៍គ្រប់គ្រងមច្ឆាជាតិ និងធនធានជលផលឲ្យស្របតាមខ្លឹមសារច្បាប់ស្តីពីជលផល និងបញ្ជាដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

ការអំពាវនាវរបស់អាជ្ញាធរខេត្តដែលមិនធ្លាប់មាននេះ សំដៅផ្តោតលើឧបករណ៍នេសាទល្មើសច្បាប់រួមមាន៖ អួន អូសទឹកសាប ម៉ាញ់ ឧបករណ៍ឆក់ ឈិបយន្ត រួមទាំងឧបករណ៍ខុសច្បាប់នានាជាច្រើនទៀត។

ប្រភពដដែលបានបញ្ជាក់ដែរថា ប្រជាពលរដ្ឋអ្នកនេសាទ ឋិតក្នុងភូមិសាស្ត្រខាងលើដែលមានគ្រឿង ឧបករណ៍ល្មើ សច្បាប់ទាំងអស់ត្រូវចូលរួមប្រគល់ឲ្យអាជ្ញាធរមានសមត្ថកិច្ចនៅក្នុងមូលដ្ឋានរៀងៗ ខ្លួនចាប់ពីថ្ងៃជូនដំណឹងរហូតដល់ពាក់កណ្តាលខែឧសភា ឆ្នាំ២០២២ ជាកំហិត។

លើសពីនេះក៏ត្រូវបញ្ឍប់ជាបន្ទាន់នូវរាល់ការប្រើប្រាស់ថ្នាំពុលគីមី សារធាតុពុល និងឧបករណ៍ឆក់គ្រប់ប្រភេទក្នុង ដែននេសាទ ក្នុងករណីមិនអនុវត្តតាមការជូនដំណឹង និងការណែនាំខាងលើនេះទេប្រឈមចាត់វិធានការចុះឆែក ឆេរ រុករកដល់លំនៅដ្ឋាន រួចរឹបអូសយកឧបករណ៍នេសាទល្មើសច្បាប់ផ្សេងៗឈានទៅបន្តចាត់ការតាមផ្លូវច្បាប់ដោយមិនលើកលែង៕

អត្ថបទ៖ ដំបងក្រញូង

Telegram-Troryorng
Share.