កីឡាករ សាំង ទិត្យឈី

មុននេះបន្តិចក្លិបបាល់ទាត់អង្គរថាយហ្គឺរ បានចេញសេចក្តីថ្លែងការណ៍ចំពោះរឿងរ៉ាវ កីឡាករ សាំង ទិត្យឈឺ ដូច្នេះថា៖«កន្លងមកក្លិបបានណែនាំដល់កីឡាករទាំងអស់ជារឿយៗអំពីការមកហ្វឹកហាត់យឺតយ៉ាវ និងការឈប់សំរាកដោយគ្មានហេតុផលច្បាស់លាស់ដែលចាត់ទុកថាជាការមិនគោរពវិន័យ ប៉ុន្តែទង្វើបែបនេះនៅតែបន្តកើតឡើងដដែលៗចំពោះកីឡាករ ច្រាំង ទិត្យឈី»។

នៅក្នុងកិច្ចសន្យារវាងក្លិប និងកីឡាករទាំងអស់សុទ្ធតែមានការចែងយ៉ាងច្បាស់ថាក្លិបមានសិទ្ធិក្នុងការលុបចោលកិច្ចសន្យាដោយគ្មានសំណង ប្រសិនបើអាកប្បកិរិយារបស់កីឡាករមិនសមរម្យចំពោះក្លិប រឺ បន្ទាប់ពីទទួលបានការព្រមានជាលើកចុងក្រោយ។

ព្រោះតែចង់ឃើញការកែប្រែជាថ្មីរបស់កីឡាករ ច្រាំង ទិត្យឈី ក្លិបបានព្យាយាមក្នុងការចរចារជាច្រើនដង និងយល់ព្រមបន្តកិច្ចសន្យា ប្រសិនបើគាត់ទទួលស្គាល់កំហុសនិងព្រមផ្លាស់ប្តូរអាកប្បកិរិយា។

ប៉ុន្តែផ្ទុយទៅវិញគាត់បានបដិសេធមិនទទួលស្គាល់កំហុសរបស់គាត់ឡើយ ព្រោះតែការមិនទទួលស្គាល់កំហុស និងអាកប្បកិរិយាមិនគប្បីរបស់គាត់អាចផ្តល់ផលប៉ះពាល់ជាខ្លាំងដល់សមាជិកក្រុមទាំងមូលក៏ដូចជាប៉ះពាល់ដល់ក្លិបផងដែរនោះជាលទ្ធិផលក្លិបបានសម្រេចចិត្តលុបចោលកិច្ចសន្យារបស់កីឡាករ សាំង ទិត្យឈឺ ដោយមិនមានផ្តល់សំណងដូចដែលមានចែងនៅក្នុងកិច្ចសន្យា។

បើទោះជាក្លិបបានបញ្ចប់កិច្ចសន្យារបស់កីឡាករសាំង ទិត្យឈី ព្រោះតែអាកប្បកិរិយា និង អត្តចរិកមិនសាកសមជាកីឡាករអាជីពក៏ដោយ តែក្លិបក៏សម្រេចថាធ្វើឡើងដោយស្ងប់ស្ងាត់ មិនប្រកាសជាសាធារណះឡើយក្នុងគោលបំណងចង់រក្សាកិត្តិយសជូនកីឡាករ និងមិនចង់បង្ករជាផលលំបាកសម្រាប់គាត់ក្នុងការស្វែងរកក្លិបថ្មីដើម្បីបន្តអាជីពរបស់ខ្លួន។

ផ្ទុយទៅវិញកីឡាករ ច្រាំង ទិត្យឈី បានបង្ហោះជាសាធារណះនៅក្នុងបណ្តាញសង្គមហ្វេសប៊ុក (FACEBOOK)ដោយខ្លួនឯង ព្រមទាំងធ្វើអោយអ្នកគាំទ្រមានការយល់ច្រលំមកលើក្លិបទៅវិញ អាស្រ័យហេតុនេះ ក្លិបក៏សម្រេចថានិងប្រកាសជាផ្លូវការនៃការលុបចោលកិច្ចសន្យារបស់គាត់ និងមូលហេតុផងដែរ។

ក្លិបនឹងនៅតែបន្តខិតខំពង្រឹងគោលជំហរ ជាក្លិបអាជីព ហើយក៏ព្យាយាម ក្នុងការណែនាំដល់កីឡាករក្លិបថាអ្វីទៅដែរហៅថាជាអាជីពបាល់ទាត់នៃលីគកំពូលកម្ពុជា ដើម្បីអោយវិស័យបាល់ទាត់របស់ជាតិយើងកាន់តែដើរទៅមុខបន្តទៀត៕

Telegram-Troryorng

Share.