បន្ទាយមានជ័យ៖ នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២២នេះ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានចាត់តាំងលោកឧត្តមសេនីយ៍ត្រី រ៉ែម វីរៈ ស្នងការរងទទួលផែនការងារសេនាធិការ ដឹក នាំកម្លាំងនគរបាលក្រោមឱវាទ ចុះជួយជួសជុលផ្ទះជូនប្រជាពលរដ្ឋដែលរងគ្រោះដោយសារខ្យល់កន្ត្រាក់ បាក់រលំផ្ទះជាច្រើនខ្នងនៅក្នុងស្រុកចំនួន០៥ នេះបើតាមស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានេជ័យ។

​លោកឧត្តមសេនីយ៍ត្រី រ៉ែម វីរៈ បានមានប្រសាសន៍ថា បន្ទាប់ពីពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិបានបញ្ចប់ នៅទូទាំងខេត្តបន្ទាយមានជ័យ មានភ្លៀងធ្លាក់ជាប់ៗគ្នា លាយឡំជាមួយនឹងខ្យល់កន្រ្តាក់ បណ្ដាលឱ្យស្រុកមួយចំនួន រងផលប៉ះពាល់ ប៉ើងដំបូល បាក់រលំបង្គោលភ្លើង ដើមឈើ អាគាររដ្ឋបាល សាលារៀន ផ្ទាំងប៉ាណូ និងលំនៅឋានប្រជាពលរដ្ឋជាច្រើនខ្នងទូទាំងខេត្តបន្ទាយមានជ័យ ។

លោកបន្ថែមទៀតថា គ្រោះធម្មជាតិនេះដែរបានបណ្តាលឲ្យប៉ះពាល់លំនៅដ្ឋានពលរដ្ឋជាច្រើនខ្នង ក្នុងស្រុកចំនួន ៥ រួមមាន ស្រុកស្វាយចេក ស្រុកថ្មពួក ស្រុកមង្គលបូរី ស្រុកព្រះនេត្រព្រះ និងស្រុកអូរជ្រៅ ទើបនៅព្រឹកថ្ងៃទី ១៩ ខែមេសានេះ សមត្ថកិច្ចពាក់ពន្ធ័បានផ្តល់ជាស្បៀង ឈើ ស័ង្គសី និងគ្រឿងឧបភោគ បរិភោគមួយចំនួន​ នឹងកំពុង ដុតដៃដុតជើងក្នុងការចុះជួយជួសជុលផ្ទះពលរដ្ឋនៅតំបន់រងគ្រោះជាបន្តបន្ទាប់ផងដែរ៕

Telegram-Troryorng
Share.