ក្រុមជម្រើសជាតិសិង្ហបុរីឈុតបុរស កោះហៅកីឡាករ២៧នាក់ដើម្បីចូលរួមប្រកួត​ព្រឹត្តិការណ៍​កីឡា​ស៊ីហ្គេម​លើក​ទី៣១ ក្នុង​រដ្ឋធានី​ហាណូយ ប្រទេសវៀតណាម ចាប់ពី​ថ្ងៃ​ទី១២ ដល់២៣ ខែ​ឧសភា ឆ្នាំ២០២២។

ក្នុងចំណោមកីឡាករ២៧នាក់មានកីឡាករឆ្នើមវង្សត្រកូល Fandi (កូនប្រុសលោក Fandi Ahmad ដែលជាអតីត​សមាជិក​របស់ក្រុម​ជម្រើស​ជាតិ​សិង្ហបុរី ដ៏ល្បីល្បាញមួយរូបចន្លោះ​ឆ្នាំ​១៩៧៩​/​៩៧) ដូចជា៖
Ilhan Fandi កើត​នៅ​ឆ្នាំ​២០០២ ជា​ខ្សែ​បម្រើ-​ប្រយុទ្ធ នៅ​ក្នុង​ក្រុម Young Lions ក្នុង​លីគ​សិង្ហបុរី វ័យ១៩ឆ្នាំ។
Irfan Fandi កើត​នៅ​ឆ្នាំ​១៩៩៧ ខ្សែប្រយុទ្ធរបស់​ក្រុម BG Pathum United លីគកំពូលរបស់ប្រទេសថៃ វ័យ២៤ឆ្នាំ(កីឡាករលើសអាយុ)។

ក្រុមជម្រើសជាតិសិង្ហបុរី ស្ថិតនៅពូល B ជាមួយ ថៃ, ម៉ាឡេស៊ី, កម្ពុជា និង ឡាវ ខណ:ពូល A មាន​វៀតណាម, ឥណ្ឌូណេស៊ី, មីយ៉ាន់ម៉ា, ហ្វីលីពីន និង ​ទីម័រខាងកើត។

កម្ពុជា vs សិង្ហបុរី (ថ្ងៃពុធ ទី១១ ខែឧសភា ឆ្នាំ២០២២)

Telegram-Troryorng

Share.