តាកែវ ៖ ផ្ទះឈើមួយខ្នង ខណៈដែលម្ចាស់មិននៅផ្ទះ ជាប់ទៅរកសុីនៅប្រទេសថៃ សល់តែកូនប្រុសម្នាក់ ចាក់ សោចេញទៅរៀនបាត់ ស្រាប់តែអគ្គិភ័យឆាបឆេះ បង្កឲ្យភ្ញាក់ផ្អើលសមត្ថកិច្ច រថយន្តពន្លត់អគ្គិភ័យចេញទៅអន្តរា គមន៍ភ្លាមៗ។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១១និង២៥នាទីព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២២ ស្ថិតនៅភូមិព្រៃសណ្តែក ឃុំព្រៃស្លឹក ស្រុកទ្រាំងខេត្តតាកែវ ។

ផ្ទះដែលអគ្គិភ័យឆាបឆេះខាងលើ សង់អពីឈើ ប្រក់សុីហ្វ្រូ ទំហំ៥ម៉ែត្រx៧ម៉ែត្រ ឆេះអស់ស្ទើរទាំងស្រុង មានម្ចាស់ឈ្មោះ ឡៅ ណាលី ជាស្ត្រីម៉េម៉ាយ មុខរបររកសុីនៅប្រទេសថៃ មានកូនប្រុសម្នាក់ ឈីវ ពេជ្រ អាយុ១៧ឆ្នាំ មុខ របរសិស្ស ជាអ្នកនៅមើលថែផ្ទះ ។

មានម្ចាស់ឈ្មោះ ឡៅ ណាលី ជាស្ត្រីម៉េម៉ាយ មុខរបររកសុីនៅប្រទេសថៃ មានកូនប្រុសម្នាក់ ឈីវ ពេជ្រ អាយុ ១៧ឆ្នាំ មុខរបរសិស្ស ជាអ្នកនៅមើលថែផ្ទះ។

តាមសមត្ថកិច្ចបានឲ្យដឹងថា មុនកើតហេតុ កូនប្រុសម្ចាស់ផ្ទះបានចាក់សោ ហើយចេញទៅរៀនបាត់ ស្រាប់តែនៅវេលាម៉ោងខាងលើ មានផ្សែងហុយចេញពីក្នុងផ្ទះ និងអណ្តាតភ្លើងឆេះខ្មួល បង្កឲ្យផ្អើលឆោឡោ ដល់ពលរដ្ឋក្បែរខាង សមត្ថកិច្ច រថយន្តពន្លត់អគ្គីភ័យចេញទៅអន្តរាគមន៍ភ្លាមៗ បាញ់ទឹកពន្លត់ ភ្លើងរលត់ទៅវិញ៕

អត្ថបទ៖ តាតុងពោធិ៍សែនជ័យ

Telegram-Troryorng
Share.