ភ្នំពេញ៖ ឆ្លងចរន្តអគ្គីសនីឆេះបណ្ដាញខ្សែអុីនធឺណេត បង្កឱ្យមានការភ្ញាក់ផ្អើលដល់រថយន្តពន្លត់អគ្គិភ័យនិងកម្លាំងសមត្ថកិច្ចមូលដ្ឋានចុះជួយអន្តរាគមន៍បាញ់ទឹកពន្លត់ឲ្យរលត់ទៅវិញ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១១នឹង៤០នា ទីថ្ងៃទី២០ ខែមេសាឆ្នាំ ២០២២ ស្ថិតនៅតាមបណ្ដោយផ្លូវ ២០០៤ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានអោយដឹងថា មុនកើតហេតុ គេឃើញមានផ្សែងហុយពីបង្គោលភ្លើងខាងលើចេញជាអណ្ដាតភ្លើងឆាបឆេះយ៉ាងសន្ធោសន្ធៅ បង្កឱ្យមានការភ្ញាក់ផ្អើលដល់អ្នកធ្វើដំណើរ រួចរាយការ ណ៍ជូនកម្លាំងសមត្ថកិច្ចមូលដ្ឋាន និងរថយន្តពន្លត់អគ្គិភ័យចេញជួយអន្តរាគមន៍ ធ្វើការបាញ់អោយរលត់ទៅវិញភ្លាមៗ។

បើតាមន្ត្រីអគ្គីសនីបានបញ្ជាក់ថា ករណីអគ្គិភ័យខាងលើនេះមិនមែនឆេះខ្សែរភ្លើងនោះទេ គឺឆេះខ្សែរបណ្ដាញអុីន ធឺណេត ហើយក៏មិនបានរាលដាលដល់ផ្ទះអ្នកជិតខាងដែរ ដោយបានរថយន្តពន្លត់អគ្គិភ័យ១គ្រឿងចេញជួយអន្តរាគមន៍បាញ់ទឹកទាន់ពេលវេលា​៕

អត្ថបទ៖ សេងសាវី

Telegram-Troryorng
Share.