ពានរង្វាន់ខេមបូឌានលីគខាប់ (Cambodian League Cup) ឆ្នាំ២០២២ ដែលមាន១៦ក្រុមចូលរួម ពេលនេះរកឃើញសមាសភាពក្រុមតាមពូលនីមួយៗ បន្ទាប់ពីបញ្ចប់ការប្រកួតសប្តាហ៍ទី៧ ទាំងក្នុងលីគកំពូល និងលីគលំដាប់ទី២។

ខាងក្រោមនេះគឺលទ្ធផលទាំង៤ពូល៖
ពូល A៖ ណាហ្គាវើលដ៍, គីរីវង់សុខសែនជ័យ, កោះកុង, អាយអេសអាយ ដង្កោរសែនជ័យ
ពូល B៖ ព្រះខ័នរាជស្វាយរៀង, កងយោធពលខេមរភូមិន្ទ, អគ្គិសនីកម្ពុជា, សៀមរាប
ពូល C៖ បឹងកេត, ភ្នំពេញក្រោន, នគរបាលជាតិ, សាលាកីឡាបាល់ទាត់ជាតិបាទី
ពូល D៖ វិសាខា, អង្គរថាយហ្គឺរ, ព្រៃវែង, ណិចស្តិបអេហ្វស៊ី។

រូបមន្តនៃការប្រកួត៖
– ក្រុមទាំង១៦ បែងចែកជា៤ពូល ដោយ១ពូលមាន៤ក្រុមលេងសន្សំពិន្ទុ
– ការប្រកួតមានតែមួយជើងប៉ុណ្ណោះ
– ក្រុមលេខ១ និងលេខ២ ក្នុងពូលទាំង ៤ ឡើងទៅលេងវគ្គ ១/៤ (វគ្គ៨ក្រុមចុងក្រោយ)។

ចំពោះការចុះបញ្ជីកីឡាករចាប់ពីអាយុ ១៦ឆ្នាំឡើងទៅ ខណ:កីឡាករបរទេសអាចចុះបញ្ជីបាន៤នាក់ (ដាក់ឲ្យចូលលេងបានទាំង៤នាក់ ប៉ុន្តែត្រូវមានកីឡាករអាស៊ីម្នាក់ដាច់ខាត)។

ពានរង្វាន់ខេមបូឌានលីគខាប់ឆ្នាំ២០២២ នឹងដំណើរការចាប់ពីថ្ងៃសៅរ៍ ទី៣០ ខែមេសា ឆ្នាំ២០២២ ដល់ថ្ងៃសៅរ៍ ទី២៨ ខែឧសភា ឆ្នាំ២០២២ ដើម្បីផ្តល់ឱកាសអោយកីឡាករទាំងអស់នៃក្របខ័ណ្ឌលីគទី១ និងលីគទី២ មានឱកាស បានបង្ហាញសមត្ថភាព ក៏ដូចជាបង្កើនបច្ចេកទេសថែមមួយកម្រិតទៀត ទាំងការប្រកួត និងការហ្វឹកហាត់បន្ថែម៕

Telegram-Troryorng
Share.