បាត់ដំបង៖ បុរសម្នាក់ផ្ទេរសាំងចូលដបក្បែរភ្លើងចង្ក្រាន បណ្តាលឲ្យឆាបឆេះរាលដល់រោងលក់ចាប់ហួយបំផ្លាញអស់ទ្រព្យសម្បត្តិជាង ២៨លានរៀល។

នគរបាលបានបញ្ជាក់ប្រាប់ឲ្យដឹងថា ហេតុការណ៍ឆេះរោងលក់ចាប់ហួយនេះបានកើតឡើងកាលពីវេលាម៉ោងជាង ៩:០០នាទីព្រឹក ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២២ ឋិតនៅត្រង់ចំណុចក្រុមទី៧ ភូមិរាមគន់​ ឃុំគារ​ ស្រុកមោងឫស្សី​ ខេត្តបាត់ដំបង។

ម្ចាស់ផ្ទះឈ្មោះអ៊ាង​ សុផន​ ភេទប្រុស​ អាយុ​ ៦៦ឆ្នាំ​ រស់នៅភូមិ/ឃុំកើតហេតុខាងលើ។ ហើយនៅព្រឹកកើតហេតុគាត់បានយកប៊ីដុងប្រេងសាំងមកចាក់ផ្ទេរចូលដបទុកសម្រាប់លក់ដូចរាល់ដង ប៉ុន្តែថ្ងៃនេះគាត់មិនបានចាប់អារម្ម ណ៍ថាមានភ្លើងនៅក្នុងចង្ក្រានដែលកំពុងឆេះ ទើបបណ្តាលឲ្យឆាបឆេះយ៉ាងសន្ធោសន្ធៅ សូម្បីតែគាត់រត់គេចមិនចង់ទាន់ផង។

ក្នុងករណីនេះផងដែរបានធ្វើឲ្យខូចខាតសម្ភារ:ប្រើប្រាស់ អីវ៉ាន់ផ្សេង រួមទាំងម៉ូតូចំនួន ០៣គ្រឿង​ ក្នុងនោះម៉ូតូម៉ាកហុងដាទ្រីម ១គ្រឿង​, ម៉ូតូម៉ាកហុងដាគុប ០១គ្រឿង​, ម៉ូតូម៉ាកហុងដាឃ្លីក ០១គ្រឿងទៀត និងទ្រព្យសម្បត្តិជាច្រើនទៀតសរុបជាទឹកប្រាក់អស់ចំនួន ២៨លានរៀល៕

អត្ថបទ៖ដំបងក្រញូង

Telegram-Troryorng
Share.