ស្រុកព្រៃនប់៖ អគ្គីភ័យឆេះដេប៉ូលក់គ្រឿងសំណង់​១កន្លែង​ បណ្តាលឲ្យខូចខាតទ្រព្យសម្បត្តិមួយចំនួន។

ហេតុការណ៍នេះ កើតឡើងនៅយប់ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២២ វេលាម៉ោង ២៣:១០នាទី ស្ថិតនៅភូមិចំណោទរាម ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

ទីតាំងខាងលើជាកម្មសិទ្ធរបស់ឈ្មោះ ប៉ុន វុធ ភេទប្រុស អាយុ៣៨ ឆ្នាំ មានទីលំនៅភូមិ ០១ សង្កាត់១ ក្រុង/ខេត្តព្រះសីហនុ ដែលមានទំហំ ទទឹង៦ម៉ែត្រ បណ្តោយ០៨ ម៉ែត្រ សង់អំពីដែក ប្រក់ស័ង្កសី។ ​ហើយដែលបណ្តាលឲ្យកើតជាអគ្គិភ័យខាងលើនេះដែរ នៅមិនទាន់​ដឹងមូលហេតុច្បាស់លាស់នៅឡើយទេ។

ករណីអគ្គីភ័យខាងលើ គឺមិនបណ្តាលអោយមានគ្រោះថ្នាក់ដល់មនុស្សទេ ក្រាន់តែខូចខាតសម្ភារៈរួមមាន៖ ដែក បំពង់ទីប០១ចំនួន, ក្តាបន្ទះ កុងប្លាកេ ៥០ សន្លឹក ,ទុយយោជរ័ ០១ចំនួន,ប្រេង ម៉ាស៊ូត ៣២កាន។

ក្នុងហេតុការណ៍ខាងលើ មានរថយន្តពន្លត់អគ្គិភ័យរបស់អធិការដ្ឋាននគរបាលស្រុកព្រៃនប់០១ គ្រឿង និងរថយន្តស្នងការដ្ឋានប្រចាំតំបន់សេដ្ឋកិច្ចពិសេសបិតត្រាំងចំនួន ០២គ្រឿង ដោយប្រទឹកទឹកអស់ចំនួន ០៣ រថយន្តទើបរលត់ទាំងស្រុង៕

ត្ថបទ៖ ក្រុងព្រះសីហនុ

Telegram-Troryorng
Share.