ក្លិបបាល់ទាត់បិសាចក្រហម Manchester United បានប្រកាសតែងតាំងលោក Erik Ten Hag ជាគ្រូបង្វឹកផ្លូវការក្រោយចប់រដូវកាលនេះ ពោលគឺនៅរដូវកាល ២០២២/២៣ តទៅ ជាមួយកិច្ចសន្យារហូតដល់ឆ្នាំ ២០២៥។

គ្រូបង្វឹកសញ្ជាតិហូឡង់ វ័យ៥២ឆ្នាំរូបនេះនឹងទទួលបានថវិកាជាង ២០០លានផោនពីត្រកូល Glazer ដើម្បីទិញកីឡាករដូចជា Antony, Declan Rice និង Victor Osimhen ជាដើម ដើម្បីយកមកពង្រឹងក្លិបឲ្យងើបមុខងើបមាត់សារជាថ្មី បន្ទាប់ពីខកខានឈ្នះពានជាច្រើនឆ្នាំ។

ក្រុម Man United បានបង់ប្រាក់​ចំនួន២លានអឺរ៉ូទៅកាន់ក្រុម Ajax ដើម្បីផ្តាច់កុងត្រាលោក Erik Ten Hag មុនពេលកំណត់ និងជំនួយការគ្រូបង្វឹកលោក Mitchell van der Gaag ផងដែរ ដោយសារតែលោកនៅសល់កិច្ចសន្យារហូតដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ ឯណោះ៕

Telegram-Troryorng
Share.