បន្ទាប់​ពី​ការប្រកួតវិលជុំសន្សំពិន្ទុអស់ពេលជាច្រើនសប្តាហ៍ លីគអាជីពកីឡាអេឡិចត្រូនិក MPL-KH នៅ​កម្ពុជា សម្រាប់​វិញ្ញាសា Mobile Legends: Bang Bang បាន​រក​ឃើញ​ក្រុម​ខ្លាំង​៤​ឡើង​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ។

នេះ​ជាការប្រកួតវិលជុំសន្សំពិន្ទុដ៏ស្វិតស្វាញ និង​រំភើបរីករាយ​បំផុត​ដោយ​ក្រុម​ខ្លាំង​ទាំង​៨​បាន​ជួប​ប្រកួត​គ្នា​ទាំងអស់។ ក្រោយការប្រកួតសន្សំពិន្ទុជាច្រើនសប្តាហ៍ ក្រុមខ្លាំង Impunity KH​ ទទួល​បាន​ពិន្ទុ​ច្រើន​ជាង​គេ​ដើម្បីឈរលើកំពូលតារាង​ ហើយ​ក៏​មាន​សមាជិក​ក្រុម​ជា​ច្រើន​បាន​ក្លាយ​ជា​កីឡាករ​ឆ្នើម​ប្រចាំ​ក្រុមនីមួយៗដោយសារពួកគេប្រកួតបានល្អឥតខ្ចោះ។

លទ្ធផល​ការប្រកួតវគ្គខ្វែង ក្រុម Team MAX​ ទទួល​បាន​ជ័យជម្នះ​ពីការ​ប្រកួត​ដ៏​ស្វិតស្វាញ​ដោយ​លទ្ធផល​បច្ចេកទេស​ ៣-២ លើក្រុម Logic Esports ដើម្បី​បាន​កៅអី​ឡើង​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ។ ស្របពេល ក្រុមខ្លាំង Impunity KH ក៏បានឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ក្រោយ​បាន​លត់​ក្រុម Infamous LG ដោយលទ្ធផលតដៃមិនរួច ៣-០។

ចំណែក​ក្រុម Burn X Plax ក៏បានឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ បន្ទាប់ពីយកឈ្នះក្រុម​ DG Quantum ដោយលទ្ធផល ៣-១ ខណៈក្រុមល្បីឈ្មោះ See You Soon បានលត់ក្រុម Divinity SaGa ​ដោយលទ្ធផលតដៃមិនរួច ៣-០ ដើម្បីឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។

ការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និងវគ្គផ្តាច់ព្រ័ត្រនឹងប្រព្រឹត្តទៅនាថ្ងៃទី២៣-២៤​ ខែ​មេសា​នេះ​ចាប់​ពី​វេលាម៉ោង១១នាទីព្រឹកទៅនៅផ្សារទំនើបអ៊ីអនសែនសុខ រាជធានីភ្នំពេញ។ លោក​អ្នក​អាច​ស្វែង​ព័ត៌មាន​ពី​កម្មវិធី​ប្រកួត​តាមរយៈផេកហ្វេសប៊ុកផ្លូវការរបស់ MLBB KH FB។

អ្នកគាំទ្រទាំងអស់អាចអញ្ជើញចូលរួមទស្សនា​ និង​គាំទ្រ​ដល់​ការ​ប្រកួត​វគ្គ​សំខាន់​ជាមួយ​នឹង​សកម្មភាព​សប្បាយ​រីករាយ​ដោយក្រុមតារាកិត្តិយស ​និង​ក្រុម​កីឡាករ​សំណព្វ​ចិត្ត​របស់​លោក​អ្នក​នៅ​ផ្សារ​អ៊ីអនសែនសុខ។

ចាប់ដៃគូជាមួយក្រុមហ៊ុនទូរសព្ទ Smart និងគាំទ្រដោយបណ្តាញទំនាក់ទំនងសង្គម TikTok និងភេសជ្ជៈ Sting មាន​រដូវកាល​នេះ​មាន​ក្រុម​ជាង​៤៦០​បាន​ចុះ​ឈ្មោះ​ចូលរួម​ប្រកួត​ក្នុង​វគ្គ​ជម្រុះ​ដែល​រៀបចំ​ឡើងដោយក្រុមហ៊ុន MOONTON Games។

ប្រាក់រង្វាន់សរុប៤ម៉ឺនដុល្លារសម្រាប់ក្រុមជយលាភីដែលទទួលបានដូចខាងក្រោម
•លេខ១៖ ១៦ ០០០ ដុល្លារអាមេរិក
•លេខ២៖ ៨ ០០០ ដុល្លារអាមេរិក
•លេខ៣៖៥ ០០០ ដុល្លារអាមេរិក
•លេខ៤៖ ៣ ០០០ ដុល្លារអាមេរិក
•លេខ៥៖ ២ ០០០ ដុល្លារអាមេរិក
•លេខ៦៖ ២ ០០០ ដុល្លារអាមេរិក
•លេខ៧៖ ២ ០០០ ដុល្លារអាមេរិក
•លេខ៨៖ ២ ០០០ ដុល្លារអាមេរិក

សូម​បញ្ជាក់​ថា​ក្រុមហ៊ុន MOONTON បាន​បង្កើតនៅឆ្នាំ២០១៤ Moonton​ ជា​ក្រុមហ៊ុន​វីដេអូ​ហ្គេមសកល​មួយ​ដែលផ្តោតលើការអភិវឌ្ឍ និងផ្សព្វផ្សាយកីឡាអេឡិចត្រូនិក។ បុគ្គលិក​ជាង​១០០០​នាក់​ទូទាំងពិភពលោក ក្រុមហ៊ុនបើកការិយាល័យនៅប្រទេសឥណ្ឌូណេស៊ី ម៉ាឡេស៊ី សិង្ហបុរី​ ហុងកុង និងចិន។ ក្រុមហ៊ុន​បាន​បើក​សម្ពោធ​ហ្គេម​តាម​ទូរសព្ទ​ដៃ​ដ៏​ជោគជ័យ​លំដាប់​ពិភពលោក​ជា​ច្រើន និងបានកសាងទំនាក់ទំនងរយៈពេលវែងជាមួយរដ្ឋាភិបាល​ និង​ស្ថាប័ន​កីឡា​អេឡិចត្រូនិក​ជាង​​៣០​ទូទាំងពិភពលោក។

ចំពោះ Mobile Legends: Bang Bangជា​វេទិកា​ប្រកួត​អនឡាញ​តាម​ទូរសព្ទដៃដ៏ពេញនិយមបំផុត​ (MOBA) ដែល​ប្រមូល​ផ្តុំអ្នកលេងប្រកបដោយស្មារតីក្រុម និងយុទ្ធសាស្ត្រ។ អ្នក​ទាញ​យក​ប្រើ​ជាង​១​ពាន់​លាន​នាក់ និងមានអ្នកលេងសកម្ម១០៥លាននាក់ប្រចាំខែ។ វិញ្ញាសា​នេះ​ឈ្នះ​ពានរង្វាន់​ក្នុង​ចំណោម​វិញ្ញាសា​ដែល​ត្រូវ​បាន​លេង​ច្រើន​ជាង​គេ​បំផុត​កំពូល​ទាំង​១០​ក្នុង​ចំណោម​ជាង​១២០​ប្រទេស។ វាត្រូវបានលេងពេញទូទាំងតំបន់អាស៊ីប៉ាស៊ី​ អ្នក​លេង​ច្រើន​បំផុត​មាន​ដល់​១៩០​ប្រទេស​ទាំង​ពិភពលោក។

ចំណែក​កីឡាអេឡិចត្រូនិក Mobile Legendsបង្កើត​នៅឆ្នាំ២០១៧ Mobile Legends: Bang Bang Esports ជា​វិញ្ញាសា​កីឡា​អេឡិចត្រូនិក​សម្រាប់​អ្នក​និយម​លេង​តាម​ទូរសព្ទ​ដៃ​ដើម្បី​បំពេញ​ក្តី​ស្រមៃ​របស់​ពួក​គេក្លាយជាអត្តពលិកឡេអិចត្រូនិកអាជីព និង​ជា​ឱកាស​ជួប​ជាមួយ​អត្តពលិក​ទូទាំង​ពិភពលោក។ វិញ្ញាសាកីឡាអេឡិកត្រូនិក MLBB Esports បាន​ និង​កំពុង​ពង្រីក​ការ​ប្រកួត​លក្ខណៈ​លីគ​អាជីព​ជាច្រើន រាប់ការបញ្ចូលជាផ្លូវការក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម ឆ្នាំ២០១៩៕

Telegram-Troryorng
Share.