ទីបំផុតក្រុមបាល់ទាត់សូលទីឡូអង្គរ ក្រោមការដឹកនាំរបស់លោក អ៊ុក សុធី ដែលមានមូលដ្ឋាននៅទឹកដីសៀមរាប ស្គាល់រសជាតិឈ្នះជាដំបូង បន្ទាប់ពីលត់ក្រុមណិចស្តិប ក្នុងលទ្ធផលចាស់ដៃ ៦-០ នៃពានរង្វាន់ជម្រើសជើងឯកកម្ពុជាលីគ២ ឆ្នាំ២០២២។

ខាងក្រោមនេះគឺជាលទ្ធផល៦ប្រកួតកន្លងទៅរបស់ក្រុមសូលទីឡូអង្គរ៖
– សូលទីឡូអង្គរ ១-០ នគរបាលជាតិ (សប្តាហ៍ទី១)
– ISI ដង្កោសែនជ័យ ១-០ សូលទីឡូអង្គរ (សប្តាហ៍ទី២)
– ព្រៃវែង ៣-១ សូលទីឡូអង្គរ (សប្តាហ៍ទី៣)
– សូលទីឡូអង្គរ ១-២ អាសុីអឺរ៉ុប (សប្តាហ៍ទី៤)
– អគ្គិសនីកម្ពុជា ៣-១ សូលទីឡូអង្គរ (សប្តាហ៍ទី៥)
– សូលទីឡូអង្គរ ០-២ កោះកុង (សប្តាហ៍ទី៦)
– ណិចស្តិប ០-៦ សូលទីឡូអង្គរ (សប្តាហ៍ទី៦៧)។

បច្ចុប្បន្នក្រុមបាល់ទាត់ សូលទីឡូអង្គរ កំពុងស្ថិតនៅលេខរៀងទី១១ពីការលេង៧ប្រកួត ឈ្នះ១ ចាញ់ទាំង៦ប្រកួត មាន៣ពិន្ទុ ស៊ុតចូលគូប្រកួតបាន៩គ្រាប់ របូតគ្រាប់បាល់ទៅវិញ១២គ្រាប់៕

Telegram-Troryorng
Share.