សមាគមបាល់ទាត់សិង្ហបុរី​​​ (FAS) បានប្រកាសតែងតាំងលោក Takayuki Nishigaya ជាគ្រូបង្គោលថ្មី នៅរសៀលថ្ងៃចន្ទ ទី២៥ ខែមេសា​ ក្រោយលោក Tatsuma Yoshida សម្រេចចិត្តលាលែងពីតំណែងជាគ្រូបង្វឹកសិង្ហបុរី បន្ទាប់ពីមិនអាចជួយឲ្យក្រុមឡើងទៅកាន់ផ្ដាច់ព្រ័ត្រពានរង្វាន់ AFF Suzuki Cup 2020 ដោយធ្លាក់ត្រឹមវគ្គ៤ក្រុមចុងក្រោយក្រោមថ្វីជើងរបស់ជម្រើសជាតិឥណ្ឌូនេស៊ី សរុបទាំង២ជើងក្នុងលទ្ធផល ៣-៥។

លោក Takayuki Nishigaya គឺជាអតីតកីឡាករ J-League លីគកំពូលរបស់ប្រទេសជប៉ុន លេងឲ្យក្រុម Tokyo Verdy និង Avispa Fukuoka ជាដើម ហើយលោកក៏ធ្លាប់ដឹកនាំក្រុម Mito HollyHock (ចន្លោះឆ្នាំ ២០១៥/១៧) និងក្រុម SC Sagamihara ឆ្នាំ២០១៨ មុនមកកាន់ក្រុមជម្រើសជាតិសិង្ហបុរី៕

Telegram-Troryorng
Share.