មុននេះបន្តិច គេស្រាប់តែបានឃើញនៅលើហ្វេសប៊ុករបស់តារាចម្រៀងប្រុស G-Devith ប្ដូររូបភាព Profile ជារូបកាន់ទុក្ខ ដែលជាហេតុធ្វើឱ្យហ្វេនមានការភ្ញាក់ផ្អើល និងព្រួយបារម្ភពីរូបលោក ដោយដេញដោលសួរនាំលោកថា មានរឿងអ្វីកើតឡើង?

តារាចម្រៀងរ៉េប ងួន ចាន់ដេវីត ហៅ G-Devith មិនបានឆ្លើយតបអ្វីទាំងអស់ទៅកាន់មហាជន ក៏ដូចជាហ្វេនៗឡើយ តែលោកបានត្រឹមបញ្ជាក់យ៉ាងខ្លាំងថា ៖ «ខ្ញុំកាន់ទុក្ខ​ …»។ ជាមួយគ្នានោះដែរ គេក៏ឃើញមានមិត្តសិល្បករជាច្រើននាក់បានបង្ហាញអារម្មណ៍សោកសៅ និងចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំ ដូចជាអ្នកនាង ខាត់​ សុឃីម បាន Comment ថា «សូមចូលរួមសោកស្តាយ ផង អូន🙏»។

ប៉ុន្ដែគេឃើញមានសំណេររបស់កញ្ញា ទេព បូព្រឹក្ស បានបញ្ជាក់ថា «លោកតាអើយ..» ទើបគេអាចសន្និដ្ឋានថា ប្រហែលលោកតារបស់តារាប្រុសរូបនេះអនិច្ចកម្ម។ យ៉ាងណាមិញ សារព័ត៌មានត្រយងកំពុងព្យាយាមទាក់ទងសួរនាំពីលោក G-Devith ដើម្បីបញ្ជាក់ឱ្យកាន់តែច្បាស់ទៅកាន់មហាជនបន្ថែមទៀត នារសៀលនេះ៕

Telegram-Troryorng
Share.