កាលពីថ្ងៃទី ២៣ ខែ មេសា ឆ្នាំ ២០២២ កន្លងទៅ លោក KIYOSHI SEKIGUCHI នាយកបច្ចេកទេស ក្លិប Shonan Bellmare បានធ្វើដំណើរមកទស្សនកិច្ច ក្លិបបាល់ទាត់បឹងកេត ដោយមានការទទួលស្វាគមន៍ពី អ្នកស្រី ពុធ ធីតា ប្រធានក្លិប និងលោក បែ មករា អគ្គលេខាធិកា ដើម្បីពិនិត្យ និងពិភាក្សាលើការងារសហប្រតិបត្តិការរវាងក្លិប Shonan Bellmare និងក្លិបបាល់ទាត់បឹងកេត។

ជាមួយគ្នានោះផងដែរ លោក KIYOSHI ក៏បានចូលរួមធ្វើបទបង្ហាញអំពី បច្ចុប្បន្នភាព នៃក្លិបបាល់ទាត់ Shonan Bellmare និងបង្ហាត់បង្ហាញដល់ យុវជនអាយុក្រោម១៨ឆ្នាំ និងសិស្សសាលាបាល់ទាត់បឹងកេត ផងដែរ ដោយលោកបានសង្កេតឃើញពីបច្ចេកទេស ក៏ដូចជាភាពប៉ិនប្រសព្វរបស់យុវជន បឹងកេតថែមទៀតផង។

ជុំវិញការចុះមកទស្សនកិច្ច ក៏ដូចជាពិនិត្យពិភាក្សាលើកិច្ចសហប្រត្តិបត្តិការនេះ ក្លិបទាំងពីរបាន និងកំពុងត្រៀមក្នុងការធ្វើការរួមគ្នាមួនចំនួន ក្នុងគោលដៅផ្លាស់ប្តូរបទពិសោធន៍ និងអភិវឌ្ឍបាល់ទាត់រួមគ្នាជាច្រើនដែលនឹងលេចចេញជាផ្លូវការនាពេលអនាគត៕

Telegram-Troryorng
Share.